ខេត្ដកណ្ដាល៖ បុរសម្នាក់ខឹងសម្បា ទៅលើឪពុកបង្កើតមិនឱ្យបេះផ្លែស្វាយក៏ទាញយកព្រនង់ឫស្សីដេញវាយសំពង ទៅលើលោកឪពុកបណ្ដាលឱ្យមានរបួសស្នាមរាងកាយយ៉ាងដំណំ ។ បន្ទាប់ពីមាន ហេតុការណ៍កើតឡើងបុរសជាឪពុកបានសម្រេចចិត្ដប្ដឹងសមត្ថកិច្ចនគរបាល មូលដ្ឋានឱ្យជួយអន្ដរាគមន៍ឃាត់ខ្លួន លោកកូនចិត្ដកំណាចយកទៅចាត់ការ តាមច្បាប់ ។
ករណីហិង្សាក្នុងគ្រួសារនេះបានកើត ឡើងកាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់ណ្ដាល ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ធូ វីរ៉ា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះជាឪពុកឈ្មោះ គ្រី វុទ្ធូ អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិកររងរបួសរយះក្រោមភ្នែកខាងស្ដាំមួយកន្លែងនិងហើមជាំខ្មៅក្រោមរង្វង់ ភ្នែកខាងឆ្វេងផងដែរ ។ ជនសង្ស័យនិង ជនរងគ្រោះរស់នៅផ្ទះជាមួយគ្នាក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល ។
ប្រភពដដែលបានបន្ដថា ជនសង្ស័យ ខាងលើនេះឧស្សាហ៍បង្កជម្លោះនៅក្នុង គ្រួសារខ្លាំងណាស់មិនតែប៉ុណ្ណោះតែង តែវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិនៅ ក្នុងផ្ទះនិងវាយធ្វើបាបទៅលើម្ដាយបង្កើត ជាបន្ដបន្ទាប់ផងដែរ ។ កន្លងមកក្រុម គ្រួសារនិងឪពុកម្ដាយមិនដាច់ចិត្ដប្ដឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឱ្យជួយអន្ដរា គមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាម ច្បាប់នោះទេ ព្រោះអាណិតអាសូរកូន ។ ប៉ុន្ដែទើបមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ជនសង្ស័យបានព្រនង់ឫស្សីដេញវាយបុរសជាឪពុកព្រោះតែរឿងហាម ឃាត់មិនឱ្យបេះផ្លែស្វាយដោយអត់ទ្រាំ មិនបានឪពុកក៏ប្ដឹងឱ្យសមត្ថកិច្ចឃាត់ ខ្លួនកូនគាត់ចាត់ការតាមចា្បប់តែម្ដង ។
ក្រោយពីទទួលរងការវាយធ្វើបាបពីសំណាក់លោកកូនចិត្ដកំណាចរួចមក ជនរងគ្រោះជាឪពុកបានសម្រេចចិត្ដប្ដឹង ឱ្យសមត្ថកិច្ចនគរបាលមូលដ្ឋានជួយធ្វើអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ