ភ្នំពេញ៖ ក្មេងទំនើងម្នាក់បានយកធុងបាស់មកលក់ឲ្យបុរសម្នាក់ទៀត តែគេមិនទិញក៏ប្រើពាក្យសំដីមិនសមរម្យជេរប្រមាថ ហើយនាំបក្ខពួកយកដាវសាំម៉ូរៃមកកាប់៥ដាវបណ្ដាលអោយរងរបួសធ្ងន់ ហើយក្រុមបង្កក៏បានរត់គេចខ្លួនបាត់អស់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្មាំ២០១៥ ស្ថិតនៅភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានពីបងប្អូនជនរងគ្រោះបានឲដឹងថាមុនពេលកើតហេតុជនរងគ្រោះបានមកជួយជួសជុលភ្លើងអំពូលរបស់បន្ទប់របសគាត់ ខណៈជួសជុលរួច ក៏បាននាំគ្នាហូបបាយជាមួយគ្នាក្នុងផ្ទះបន្ទាប់មកស្រាប់តែមានបុរសម្នាក់បាន លីធុងប៉ាស់មកបព្ចាំជនរងគ្រោះ។ប៉ុន្តែជនរងគ្រោះបានឆ្លើយតបទៅវិញថាខ្លួនអត់លុយទេ។ចំណែកបុរសនោះនៅតែសួរដដែលៗរហូតថែមទាំងប្រើពាក្យសម្ដីមិនសមរម្យទៅដល់ឪពុកម្ដាយរបស់ជនរងគ្រោះថែមទៀតផង ធ្វើអោយជនរងគ្រោះទប់សម្ដីមិនបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃក៏ដាក់គ្នាស្រាប់។
ប្រភពដដែលបានបន្តថា ក្រោយមកបុរសដែលយកធុកបាស់មកលក់នោះ បានដើរទៅបាត់មួយសន្ទុះស្រាប់តែទៅហៅបក្ខពួក៤នាក់មកបន្ថែមទៀត ព្រមទាំងមានកន់ដាវសាំម៉ារៃមួយដើមមកកាប់ទៅលើជនរងគ្រោះ៥ដាវបណ្ដាលរងរបួសធ្ងន់ហើយក្រុមបង្កបានរត់បាត់អស់ ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនយកទៅដាក់ពាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីស្វែងរកក្រុមជនបង្កយកមកដក់ទោសតាមផ្លូវច្បាប់ ។
ជនរងគ្រោះឈ្មោះរ័ត្ន ខេមរិន អាយុ២៤ឆ្នាំមុខរបរជាងភ្លើង និងចុងភៅស្នាក់ នៅភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធ៌ិសែនជ័យ មានស្រុកកំណើតនៅភូមិព្រះនិព្វាន ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្ដកំពងស្ពឺ។
ជនរងគ្រោះបានឲ្យដឹងថា រួបគេមិនដែលស្គាល់គ្នាជាមួយក្រុមជនបង្កនោះទេ ហើយក៏មិនដែលមានរឿងអីសោះពីមុខមក ៕
ដោយ៖ សុខា សែនជ័យ