ខឹង​គេ​មិន​ទិញ​ធុងបាស់​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ដាក់​គេ​ ហើយ​ហៅ​ប​ក្ខ​ពួក​មក​កាប់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​រួច​គេចខ្លួន​បាត់

ចែករំលែក៖

ភ្នំពេញ៖​ ក្មេង​ទំនើង​ម្នាក់​បាន​យក​ធុងបាស់​មក​លក់​ឲ្យ​បុរស​ម្នាក់​ទៀត​ តែ​គេ​មិន​ទិញ​ក៏​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ជេរ​ប្រមាថ ​ហើយ​នាំ​ប​ក្ខ​ពួក​យក​ដាវ​សាំ​ម៉ូ​រៃ​មក​កាប់​៥​ដាវ​បណ្ដាល​អោយ​រង​របួសធ្ងន់​ ហើយ​ក្រុម​បង្ក​ក៏​បាន​រត់គេច​ខ្លួន​បាត់​អស់​ ។​

image3 (1)

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​១ ​ខែតុលា​ ឆ្មាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​តាម​ប្រភព​ព​ត៌​មាន​ពី​បងប្អូន​ជន​រង​គ្រោះ​បាន​ឲ​ដឹង​ថា​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ជួយ​ជួសជុល​ភ្លើង​អំ​ពូ​ល​របស់​បន្ទប់​របស​គាត់​ ខណៈ​ជួសជុល​រួច​ ក៏​បាន​នាំ​គ្នា​ហូប​បាយ​ជាមួយ​គ្នា​ក្នុងផ្ទះ​បន្ទាប់​មក​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ លី​ធុង​ប៉ាស់​មក​ប​ព្ចាំ​ជន​រង​គ្រោះ​។​ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ខ្លួន​អត់​លុយ​ទេ​។​ចំណែក​បុរស​នោះ​នៅ​តែ​សួរ​ដដែលៗ​រហូត​ថែម​ទាំង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​ដល់​ឪពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​ថែម​ទៀត​ផង​ ធ្វើ​អោយ​ជន​រង​គ្រោះ​ទប់​សម្ដី​មិន​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ​ក៏​ដាក់​គ្នា​ស្រាប់​។​

​ប្រភព​ដដែល​បាន​បន្ត​ថា ​ក្រោយមក​បុរស​ដែល​យក​ធុ​កបាស់​មក​លក់​នោះ​ បាន​ដើរទៅ​បាត់​មួយសន្ទុះ​ស្រាប់តែ​ទៅ​ហៅ​បក្ខពួក​៤​នាក់​មក​បន្ថែម​ទៀត​ ព្រមទាំង​មាន​កន់​ដាវ​សាំ​ម៉ា​រៃ​មួយ​ដើម​មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​៥​ដាវ​បណ្ដាល​រង​របួសធ្ងន់​ហើយ​ក្រុម​បង្ក​បាន​រត់​បាត់​អស់ ​។​

​ក្រោយ​ពី​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​យក​ទៅ​ដាក់​ពាក់​បណ្ដឹង​នៅ​ប៉ុ​ស្តិ៍នគរបាល​ចោម​ចៅ​ ដើម្បី​ស្វែងរក​ក្រុម​ជន​បង្ក​យក​មក​ដក់​ទោស​តាម​ផ្លូវច្បាប់​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​រ័​ត្ន​ ខេ​ម​រិ​ន​ អាយុ​២៤​ឆ្នាំ​មុខរបរ​ជាងភ្លើង​ និង​ចុង​ភៅ​ស្នាក់ ​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោ​ធ៌ិ​សែន​ជ័យ​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រះ​និ​ព្វាន​ ឃុំ​ព្រះ​និ​ព្វាន ​ស្រុក​គងពិសី ​ខេត្ដ​កំ​ពង​ស្ពឺ​។​

​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ រួប​គេ​មិន​ដែល​ស្គាល់គ្នា​ជាមួយ​ក្រុម​ជន​បង្ក​នោះ​ទេ​ ហើយ​ក៏​មិន​ដែល​មានរឿង​អី​សោះ​ពីមុខ​មក​ ៕​

image2 (1) image1

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print