រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ កៀរ​ជាមួយ​ CAMARY​ ឆ្លាម​ចត​ស្ងៀម​ព្យាយាម​បើក​រត់​ ម្ចាស់​តាម​ទាន់​សង​165​ដុល្លារ​ បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ហា​យ​លែ​ន​ឌ័​រ​ក្នុង​ល្បឿន​យ៉ាង​លឿន​ រេ​ចង្កូត​ទៅ​កៀរ​រថយន្ត​បា​ឡែ​ន​ ឈប់​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ​បណ្តាល​ឱ្យ​បែក​កញ្ចក់​ និង​កោស​រលាត​ថ្នាំ​មួយ​ចំហៀង​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ទាំង​បែក​កង់​ តាំងពី​ខាងត្បូង​ផ្សារ​រាត្រី​ មក​ដល់​ចំណុច​មុខ​នាយកដ្ឋាន​ភស្តុ​ភារ​ និង​សំភារៈ​បច្ចេកទេស​ ទើបត្រូវ​បាន​ម្ចាស់​ដេញ​ឃាត់​បាន​ ។​

Screenshot (163)

​ហេតុការណ៍​ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​មុខ​ចំណតរថយន្ត​ទេសចរណ៍​ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ។​

​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ​ មួយ​គ្រឿង​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AC-6494​ បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ ជោកជាំ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​រេច​ពេញ​ផ្លូវ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​រេច​ង្កុ​តទៅ​គៀរ​នឹង​រថយន្ត​ម៉ាក​ CAMARY​ ឆ្លាម​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ 2L-5397​ ដែល​ម្ចាស់​ឈប់​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ​ បណ្តាល​ឱ្យ​បែក​កញ្ចក់​មើល​ក្រោយ​ និង​កោស​រលាត​ថ្នាំ​អស់​ មួយ​ចំហៀង​រង​កា​ខូចខាត​ ។​ ភ្លាម​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ទាំង​បែក​កង់​មុខ​ខាងស្តាំ​ រហូត​ដល់​នាយកដ្ឋាន​ភស្តុ​ភា​ និង​សំភារៈ​បច្ចេកទេស​ ក៏​ត្រូវ​បាន​ម្ចាស់​រថយន្ត​ឆ្លាម​ដេញ​ឃាត់​បាន​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​យប់​។​

​ក្រោយ​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​ សម្របសម្រួល​គ្នា​ ដោយ​ខាង​ភាគី​ជន​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​៣០០​ដុល្លា​អា​មេ​រិ​ក​ ប៉ុន្តែ​ភាគី​បង្ក​មាន​តែ​១៦៥​ដុល្លារ​ ហើយ​ជន​រង​គ្រោះ​ក៏​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ ក៏​សុខចិត្ត​ព្រម​ទទួល​ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​និង​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​ដែរ​៕​

Screenshot (166) Screenshot (162)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print