នគរបាលប៉ុស្តិគគីរសហការជាមួយកម្លាំងជំនាញចុះបង្ក្រាបករណីគ្រឿងញៀននិងដកហូតថ្នាំញៀន០៤កញ្ចប់ធំ

ចែករំលែក៖

ខេត្តកណ្តាល៖នៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧វេលាម៉ោង១១.៣០នាទីកម្លាំងនគរបាលប៉ុស្តិ៍គគីរបានសហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុកកៀនស្វាយខេត្តកណ្តាលបានចុះបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀននៅត្រង់ចំណុចភូមិទួលត្នោតក្នុងឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)និងឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៣នាក់។

លោក វ៉េង កុសលនាយប៉ុស្តិគគីរបានឱ្យដឹងថា៖ដោយមានការបញ្ជាពីលោក ប៉ា សំអិត អធិការស្រុកកៀនស្វាយខេត្តកណ្តាលបានចុះទៅស្រាវជ្រាវជាមួយជំនាញគ្រឿងញៀនស្រុកបានកំណត់មុខសញ្ញាក៍បានឆ្លងយោបល់ពីលោក អធិការស្រុកចុះបង្រ្កាប ក៏ឃាត់ខ្លួនបានជនសង្ស័យ០២នាក់និងគេចខ្លួនម្នាក់។

លោក វ៉េង កុសល បានបន្តថាជនសង្ស័យត្រូវឃាត់ខ្លូន
មាន
ទី១/ឈ្មោះ ធឿន ទី ភេទប្រុសអាយុ២២ឆ្នាំមុខរបរលក់ថ្នាំញៀនរស់នៅភូមិ-ឃុំកើតហេតុ។
ទី២/ឈ្នោះ នី ហ្សាភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នានិងម្នាក់ទៀតឈ្មោះ ស្រេង ទូភេទប្រុសអាយុ​២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា(គេចខ្លួន)។

លោកនាយប៉ុស្តិបានបន្តថា៖នៅក្នុងអំឡុងបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចធ្វើការចាប់យកវត្ថុតាងម៉្សៅក្រាមពណ៍ សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់ធំ, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១,ថង់សម្រាប់ច្រកថ្នាំញៀននិងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ចំពោះជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនខាងលើនេះខ្លួនទិញនៅម្តុំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្នុង០១កញ្ចប់តម្លៃ២៥មុឺនរៀលនិងលក់ចេញទៅវិញបាន០១កញ្ចប់៣០មុឺន រៀល(សាមសឹបមុឺនរៀល)។
លោកវរសេនីយ៍ឯកប៉ាសំអិតអធិការស្រុកបានឱ្យបានដឹងថាជនសង្ស័យខាងលើនេះកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តនិតិវិធីច្បាប់។
សូមបញ្ជាក់ថាជនសង្ស័យឈ្មោះធឿន ទីក៍មានដីការចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print