រថយន្តកុងតឺន័រកិនបុរសម្នាក់ស្លាប់យ៉ាងអណោចអធម៌

ចែករំលែក៖

ភ្នំពេញ ៖ មេឃកំពុងភ្លៀងរលឹមស្រិចៗ អ្នកជិះម៉ូតូម៉ាកអាយខនមួយគ្រឿង បានទៅប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ស្របពេលនោះក៏មានរថយន្តកុងតឺន័រ មកដល់កិនបណ្តាលអោយស្លាប់ភ្លាមៗ ហើយរថយន្តបើករត់ជាង១គីឡូត៍ម៉ែត្រទើបអ្នកបើកបររត់បាត់ស្រមោល។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោងម៉ោង ៧និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង មុខកុងស៊ីកាប់ជ្រូក ខាងកើតលូ៥ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមសាក្សីដែលឃើញហេតុការនេះបានប្រាប់ថាមុនដំបូងឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដារអាយខុនពាក់មានស្លាកលេខ ភ្នំពេញ 1AA-7854 ពណ៌ខៀវលាយស ជិះតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិចបើកយ៉ាងលឿនមកដល់កុងសុីកាប់ជ្រូក ក៏វ៉ាម៉ូតូមួយគ្រឿងហើយក៏ទាក់
ដៃចង្កូតដួល ខណៈនោះក៏មានរថយន្តកុងតឺន័រ១គ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៍ទឹកប្រាក់ពាក់លេខាងក្រោយ ព្រះសីហនុ 4A-0852 ខាងមុខស្លាកលេខ ព្រះសីហនុ3A-2694 មានពណ៌ទឹកប្រាក់ បានកិនបុរសរងគ្រោះខាងលើបែកក្បាលធ្លាយខួរ ស្លាប់មួយរំពេច ភ្លាមនោះរថយន្ត១គីឡូដីទើបឈប់ចុះ
ចោលរថយន្តនៅមុខរោងចក្រកាណាឌីយ៉ា ។

សាកសពមានឈ្មោះ នៀ សាវាត មានអាយុ ៣៦ ឆ្នាំ មុខរបរ ធ្វើការរោងចក្រមានប្រពន្ធកូនមួយ។មានទីលំនៅផ្ទះជួលម្តុំវត្តអង្គតាមិញមានស្រុកកំណើតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាកសពត្រូវឪពុកម្តាយនិងសាច់ញាតិអោយរថយន្តដឹកសពយកទៅដំកល់ទុក្ខនៅវត្តទឹកថ្លាដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។

ចំណែកម៉ូតួនិងរថយន្តត្រូវបានសមត្ថកិច្ចចរាចេរណ៏ខណ្ឌមានជ័យសហការជាមួយចរាចរណ៏ក្រុងយកទៅរក្សាទុកដើម្បីដោះស្រាយនៅថ្ងៃក្រោយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print