ពិតជាឡូយមែនជិះម៉ូតូបុកឡានគេហើយវាយកញ្ចក់ឡានគេទៀត

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបង្ករដោយបុរស២នាក់ព្រោះតែជិះម៉ូតូបុកឡានគេហើយថែមទាំងវាយកញ្ចក់ឡានគេអោយបែកថែមទៀតសង្ស័យស្រវឹង។
ហេតុការណ៍នេះបានកើតឡើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្លូវ២០១៤ ភូមិអូបែកក្អម សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
អ្នកឃើញហេតុការណ៍បានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាឡិចសុីស RX300ព័ណស្លែពាក់ស្លាកលេខ​2A-6792បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកស្គូបពីព័ណលឿងពាក់ស្លាកលេខភ្នំពេញ1BZ -6944បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុកនិងរថយន្តខាងលើហើយភ្លាមៗនោះស្រាប់តែអ្នកបើកបរម៉ូតូស្ទុះទៅវាយកញ្ចក់រថយន្តសុីសបណ្តាលអោយបែកកញ្ចក់ ហើយរងរបួសស្រាល តែដោយមានការសម្របសម្រួលពីភាគីបង្ក ធានាការជុសជុលក៏យល់ព្រមគ្នាបញ្ចប់រឿង៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print