ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ ឌដូនពេញ បង្រ្កាបបានភ្លាមៗ ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភា ពឆក់ទូរស័ព្ទដៃ ពីសិស្សស្រីម្នាក់កំពុងតែជិះស៊ី ក្លូ២នាក់មិត្តភ័ក្រតាមផ្លូវ បានសម្រេចហើយព្យាយាមបើកម៉ូតូរត់ គេចខ្លួន ភ្លាមនោះកំលាំងសមត្ថកិច្ចដែលកំ ពុងតែល្បាតនៅក្បែរនោះឃេីញក៏បា នចេញអន្តរគមន៍ ដេញចាប់ប្រផាប់ប្រផីងរហូតឃាត់ខ្ លួនបាន២នាក់ ចំណែកឯបក្ខពួក២នាក់ទៀតដែលបិទគូ ទនោះជិះរត់គេចខ្លួនបាត់ ។
ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៧និ ង៣០នាទី ល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧ ចំនុចផ្លូវ១៣កែង៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនសង្ស័យចំនួន០២នាក់ ដែលសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្ លួនពាក់ព័ន្ធករណីលួច(ឆក់ទូរស័ព្ ទ)ទី១.ឈ្មោះ ជួន វិរះសត្យា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២B ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ(ជាអ្នកបេីកម៉ូតូ) ,ទី ២.ឈ្មោះ មាស ភីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ(មិនចាំលេខ) ផ្លូវ៦៧ ក្រុម៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ(ជាអ្នកឆក់) ។ វត្ថុតាងចាប់យក ពីជនសង្ស័យមាន៖
-ម៉ូតូ០១គ្រឿងម៉ាកHONDA C125ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ:5557
-ទូរស័ព្ទ០១គ្រឿងម៉ាក IPHON6S ពណ៏ផ្កាឈូក លេខ 085 750 694(ជារបស់ជនរងគ្រោះ) ។ រីឯជនរងគ្រោះឈ្មោះ ជឹម ស្រីនិច ភេទស្រី អាយុ២២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៥០E៣ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេ ញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះសុីក្លូ០២នាក់ មិត្តភ័ក្រ្ត តាមបណ្តោយផ្លូវព្រះនរោត្តម ពីត្បូងមកជេីង ដល់ចំនុចផ្លូវ១៣០កែងនរោត្តម ស្រាប់តែមានជនសង្ស័យចំនួន០២ម៉ូ តូ គឺមា៉កSUZUKI LET’S ពណ៏សមិនចាំលេខជិះគ្នា០២នាក់និ ងម៉ូតូម៉ាកHONDA C125ពណ៏ខ្មៅ លេខភ្នំពេញ 1FQ:5557 ជិះគ្នា០២នាក់ បានជិះមកក្បែរជនរងគ្រោះ ហេីយជនសង្ស័យដែលជិះម៉ូតូHONDA C125 បានឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ម៉ាកIPHON6S ចំនួន០១គ្រឿងបានសំរេច និងបានបេីកម៉ូតូគេចខ្លួនយ៉ាងលឿន ដោយបក្យពួកវាដែលជិះម៉ូតូម៉ា កSUZUKI LET’S ពណ៏សជាអ្នកជិះបិទគូថពីក្រោយ។
ភ្លាមនោះដែរនារីរងគ្រោះបានស្រែ កថាចោៗ ស្របពេលដែលកំលាំងយេីងដែលកំពុងតែ ល្បាតនៅក្បែរនោះឃេីញក៏បានចេញអន្ តរាគម ដេញប្រផាប់ចាប់ប្រផីងរហូតដល់ចំ នុចខាងលេី ក៏បានបុកម៉ូតូជនសង្ស័យបណ្តាលអោ យដួល ទេីបឃាត់បានជនសង្ស័យទាំង០២នាក់ រីឯបក្យពួកវា០២នាក់ទៀតដែលជិះម៉ូ តូម៉ាកSUZUKI LET’S បានជិះគេចខ្លួនបាត់។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លេី យសារភាពថា រូបគេនិងបក្សពួកពិតជាបានធ្វេី សកម្មភាពឆក់ទូរស័ទ្ទដៃរបស់ ជនរងគ្រោះពិតប្រាកដមែន ហេីយកន្លងមកធ្លាប់ធ្វេីសកម្មភា ពឆក់បានសំរេចចំនួន១២លេីករួចមកហេី យ រីឯគោលដៅដែលឧស្សាហ៏ធ្វេីសកម្មភា ពមាន
-មុខមន្ទីរពេទ្យកាល់ម៉ែត
-ផ្សារចាស់និងផ្សារកណ្តាល
-ផ្លូវព្រះសុីសុវត្ថិ(មាត់ទន្លេ និងមុខវាំង)
ក្រោយកើតហេតុ ទូរស័ព្ទដៃខាងលេី ដែលដកហូតបានពីជនសង្ស័យយេីងបានធ្ វេីកំណត់ហេតុប្រគល់ជូននារីរងគ្ រោះវិញហេីយ ។
បច្ចុប្បន្នជនសង្ស័យនិងមធ្យោបាយ ត្រូវបានករងរាជអាវុធហត្ថខណ្ឌដូ នពេញ បានបញ្ចូនទៅការិយាល័យបទល្មេីស ព្រហ្មទណ្ឌ ដេីម្បីបន្តនិតិវិធី៕ស តារា