យន្តហោះរុស្ស៊ីរារាំងយន្តហោះស៊ើបការណ៍ពីរគ្រឿងរបស់អាមេរិក

ចែករំលែក៖

តាមការប្រកាសរបស់ក្រសួងការពារ ជាតិរុស្ស៊ីបានឲ្យដឹងថា ទីក្រុងមូស្គូបាន បញ្ជូនយន្តហោះចម្បាំងពីរគ្រឿងប្រភេទ Su-27 ទៅរារាំងយន្តហោះស៊ើបការណ៍ របស់អាមេរិកនៅដែនអាកាសតំបន់សមុទ្រ បាលទិកជិតព្រំដែន​រុស្ស៊ី។

កាលពីថ្ងៃទី២០ ខែមិថុនា ក្រសួង ការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទីក្រុងមូស្គូ បានបញ្ជូនយន្តហោះចម្បាំងទៅរារាំង យន្តហោះអាមេរិក។ តាមការបញ្ជាក់យន្តហោះសើុបការណ៍ខាងលើរបស់អាមេរិក ជាប្រភេទ RC-135 ។ តាមការប្រកាស របស់រុស្ស៊ីយន្តហោះចម្បាំង Su-27 បាន ហោះកៀកយន្តហោះរបស់អាមេរិកបង្ខំឲ្យ បង្វែរទិសដៅចៀសឆ្ងាយពីព្រំដែនរុស្ស៊ី។

តាមការប្រកាសរបស់ក្រសួងការពារ ជាតិរុស្ស៊ីក្នុងរយៈពេលមួយសប្តាហ៍កន្លង មកយន្តហោះចម្បាំងរបស់អាមេរិកនិង សម្ព័ន្ធយោធាណាតូបានធ្វើការហោះហើរ នៅតំបន់សមុទ្របាលទិកជិតព្រំដែនរុស្ស៊ី រហូតដល់១៥លើក។

ប៉ុន្តែអ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេ រិកលោក Jeff Savis បានច្រានចោលការ ចោទប្រកាន់ខាងលើរបស់រុស្ស៊ីដោយ បញ្ជាក់ថាយន្តហោះរបស់អាមេរិកធ្វើ សកម្មភាពនៅលើដែនសមុទ្រអន្តរជាតិ មិនមានសកម្មភាពឌឺដងណា​មួយទៅលើ រុស្ស៊ីឡើយ។

កន្លងមកអ្នកនាំពាក្យទីបញ្ជាការកង ទ័ពអាមេរិកនៅអឺរ៉ុប លោក Danny Hermandez បានបញ្ជាក់ថា យន្តហោះចម្បាំង របស់រុស្ស៊ីបានហោះកៀកយន្តហោះរបស់ អាមេរិកតែប៉ុន្មានម៉ែត្រប៉ុណ្ណោះជាសកម្ម ភាពអាចបង្កឲ្យមានគ្រោះថ្នាក់បាន។

នេះជាលើកទីមួយដែលរុស្ស៊ីទៅរារាំង យន្តហោះយាមល្បាតសើុបការណ៍របស់ អាមេរិក។ កន្លងមកអាមេរិកបញ្ចូនយន្ត ហោះចម្បាំងទំនើបបំផុតរបស់ខ្លួនទៅរារាំង យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់ រុស្ស៊ី ដែលហោះហើរនៅតំបន់ដែនអាកាស អន្តរជាតិ។

សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយពេលដែលប្រធានាធិបតីពូទីនបាន ប្រកាសថា លោកនឹងមិនអត់ទ្រាំបណ្ដែត បណ្ដោយឲ្យផែនការប៉ុនប៉ងដឹកនាំដោយ អាមេរិកដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល នៅតាមព្រំដែនរុស្ស៊ីនោះទេ និងហៅសកម្ម ភាពរបស់ណាតូឡោមព័ទ្ធរុស្ស៊ីនោះថា នឹងធ្វើឲ្យធ្លាក់ចុះអន់ថយដល់តុល្យភាព យុទ្ធសាស្ត្រឮក្នុងតំបន់ និងជាការចាក់សាំង បង្កការប្រកួតប្រជែងអាវុធថ្មី ។

នៅក្នុងបទសម្ភាសន៍មួយកាលពីរាត្រី ថ្ងៃអង្គារ លោក ពូទីន បានមានប្រសាសន៍ ថា មានការគំរាមកំហែងពីរសម្រាប់រុស្ស៊ី គឺមួយការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់ មីស៊ីលនៅតាមតំបន់ព្រំដែន ចំណែកការ គំរាមកំហែងទីពីរនោះ គឺប្រព័ន្ធបាញ់ មីស៊ីលការពារនោះអាចនឹងកែប្តូរឲ្យទៅ ជាប្រព័ន្ធបាញ់មីស៊ីលវាយប្រហារវិញបាន ហើយរុស្ស៊ីនឹងមិនឱបដៃឈរមើលឲ្យផែន ការនេះប្រព្រឹត្តដោយរលូននោះទេ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយោង តាមប្រភពព័ត៌មានពីគេហទំព័រអង់គ្លេស The Sun បានផ្សាយថា បុរសខ្លាំងរុស្ស៊ី លោក ពូទីន បានធ្វើការក្រើនរំឭកប្រឆាំង ជំទាស់នឹងការធ្វើសង្គ្រាមទាំងអស់ជាមួយ សហរដ្ឋអាមេរិកដោយបញ្ជាក់ថា “កម្រមាន អ្នកណាមា្នក់អាចរួចជីវិតបានណាស់”៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print