ស្រវឹងផង ងងឹតផង មើលផ្លូវលេងឃើញ ជិះម៉ូតូធ្លាក់ចូលក្រោមស្ពាន៧មករារងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៣នាក់បានជិះម៉ូតូឌុបគ្នាទាំងសភាពស្រវឹងស្រា រួមទាំងមិនមើលផ្លូវងងឹត ក៏ជ្រុលចង្កូតទៅបុកនិង​គំនសំបកដូង ហើយរអិលចូលស្ទឹងក្រោមស្ពាន៧មករា បណ្តាលអោយរងរបួសធ្ងន់ស្រាល៣នាក់  បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង២និង៤៥នាទីយប់រំលងអាធាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចគល់ស្ពាន៧មករា តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលមហាសី សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះទាំង៣នាក់ខាងលើមានឈ្មោះទី១ឈ្មោះទូន សុឃៀម អាយុ២១ឆ្នាំ ទី២ឈ្មោះសុច ដារា អាយុ ១៩ឆ្នាំ និងទី៣ឈ្មោះ លីន ណា អាយុ២៤ឆ្នាំ អ្នកបីមានមុខរបរកម្មករស្លដែក ស្នាក់នៅភូមិអូអណ្ដូង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិខ្នាធំ ឃុំពារាម ស្រុកបាទីខេត្តតាកែវ ។
 យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានសង្កេតឃើញយុវជនរងគ្រោះ៣នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកម៉ូតូហុងដាឌ្រឺមសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW-6047 ឌុបគ្នាធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះស្រវឹងផង និងផ្លូវងងឹតផង ក៏បានទៅបុកគំនរសំបកដូងងាប់ដែលគេទុកចោលនៅចញ្ចើមផ្លូវ ហើយជ្រុលចង្កូតធ្លាក់ចូលទៅក្នុងស្ទឹង ក្រោមស្ពាន៧មករាតែម្តង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរងគ្រោះតាមរថ យន្តសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូជនរងគ្រោះលុះព្រឹកឡើងសមត្ថិកច្ចហៅរថយន្តស្ទូចយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំម្ចាស់យកឯកសារពាក់ព័ន្ឋមកយកទៅវិញ៕
ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print