Speaker តភ្ជាប់ថ្មីរបស់ Pioneer រចនាឡើងសំរាប់និយាយទូរសព្ទ័

ចែករំលែក៖

Speaker តភ្ជាប់ថ្មីរបស់ Pioneer កំពុងដាក់បង្ហាញខ្លួននៅថ្ងៃនេះ ដែលមានឈ្មោះថា Rayz Rally រចនាម៉ូតឡើងមានរូបរាងតូចស្រាលងាយស្រួលដាក់តាមខ្លួន សំរាប់ពេលនិយាយឆ្លើយឆ្លងទូរស័ព្ទ ។ Rayz Rally មិនមានថ្មមកជាមួយទេ ដូច្នេះវាត្រូវបានដោតចូលទៅក្នុងទូរស័ព្ទ iPhone របស់អ្នកដើម្បីធ្វើការ។ អ្នកក៏អាចធ្វើការហៅទូរស័ព្ទលើ iPad ឬ iPod Touch របស់អ្នកផងដែរ។វាមានភាពពិសេសត្រង់ថា អ្នកអាចសាកថ្មខណៈពេលដែលអ្នកស្តាប់និងនិយាយទូរស័ព្ទបានដោយគ្រាន់តែដោតរន្ធបន្តគ្នា។ Rally ភ្ជាប់មកជាមួយកម្មវិធី iOS ដែលជាដៃគូនឹងគ្នាហើយមានប៊ូតុង smart button ដែលអាចបិទសម្លេងការហៅឬចាក់ / ផ្អាកតន្ត្រី។ Rally មានតំលៃ $99.95 និងអាចរកបានតាមរយៈ Apple.com ឬនៅហាង Apple នៅទូទាំងពិភពលោក។ វាមានបីពណ៌គឺពណ៌សខ្មៅនិងពណ៌ប្រផេះ។

ហេង លក្ខិណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print