ភ្នំពេញ ៖ យុវជន៣នាក់បានជិះម៉ូតូឌុបគ្នាទាំ ងសភាពស្រវឹងស្រា រួមទាំងមិនមើលផ្លូវងងឹត ក៏ជ្រុលចង្កូតទៅបុកនិងគំនសំបកដូ ង ហើយរអិលចូលស្ទឹងក្រោមស្ពាន៧មករា បណ្តាលអោយរងរបួសធ្ងន់ស្រាល៣នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្ រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅជួ យអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង២និង៤៥នាទីយប់រំ លងអាធាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចគល់ស្ពាន៧មករា តា មបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុ ងភូមិទូលមហាសី សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះទាំង៣នាក់ខាងលើមា នឈ្មោះទី១ឈ្មោះទូន សុឃៀម អាយុ២១ឆ្នាំ ទី២ឈ្មោះសុច ដារា អាយុ ១៩ឆ្នាំ និងទី៣ឈ្មោះ លីន ណា អាយុ២៤ឆ្នាំ អ្នកបីមានមុខរបរកម្មករស្លដែក ស្នាក់នៅភូមិអូអណ្ដូង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិខ្នាធំ ឃុំពារាម ស្រុកបាទីខេត្តតាកែវ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានសង្កេតឃើញយុវជនរងគ្រោះ៣នា ក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកម៉ូតូហុ ងដាឌ្រឺមសេ១២៥ពណ៍ខ្មៅពាក់ស្លា កលេខភ្នំពេញ 1BW-6047 ឌុបគ្នាធ្វើដំណើតាមបណ្ដោយផ្លូ វជាតិលេខ៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះស្រវឹងផង និងផ្លូវងងឹតផង ក៏បានទៅបុកគំនរសំបកដូងងាប់ដែលគេ ទុកចោលនៅចញ្ចើមផ្លូវ ហើយជ្រុលចង្កូតធ្លាក់ចូលទៅក្នុ ងស្ទឹង ក្រោមស្ពាន៧មករាតែម្តង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរងគ្រោះតាមរថ យន្តសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្ យព្រះកុសុមះ ចំណែកម៉ូតូជនរងគ្រោះលុះព្រឹកឡើ ងសមត្ថិកច្ចហៅរថយន្តស្ទូចយករក្ សាទុកនៅអធិការដ្ឋាននគរបាលខណ្ ឌដង្កោ រងចាំម្ចាស់យកឯកសារពាក់ព័ន្ ឋមកយកទៅវិញ៕
ដោយ៖ ភារ៉ា ដង្កោ