ប្រមុខដឹកនាំសហគមន៍អឺរ៉ុប EU បានបញ្ចាក់ថា នឹងពន្យាពេលទៅលើទណ្ដកម្មរុស្ស៊ីបន្ថែម៦ខែទៀត ។ការដាក់ទន្ឌកម្មទៅលើរុស្ស៊ីគឺជាប់ពាក់ព័ន្ធនិងការដាក់បញ្ចូលតំបន់ គ្រីមៀ របស់អ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក៏ដូចជាវិបត្តិនៅតំបន់ភាគខាងត្បូង អ៊ុយក្រែនដេលរុស្ស៊ីនៅពីក្រោយ ។ ការសម្រេចខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំសហគមន៍អឹរ៉ុបនៅទីក្រុង ព្រុចស៊ែលកាលពីថ្ងៃទី២២ខែមិថុនា។
ប្រធានសហគមន៍អឺរ៉ុប លោកDonald Tusk បានបញ្ចាក់ថា « ភាគីទាំងអស់ នៅក្នុងសហគមន៍អឺរ៉ុបបាន បន្តអូសបន្លាយ ពេលវេលាដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងវស័យសេដ្ឋកិច្ច ដោយសារតែរុស្ស៊ីមិនបានអនុវត្តទៅតាមកិច្ចព្រមប្រៀងទីក្រុងមិញ។
ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី បានអនុម័តចាប់តាំងពីរុស្ស៊ីបានដាក់បញ្ចូនតំបន់ គ្រីមៀរបស់អ៊ុយក្រែនស្ថិតនៅក្រោមការគ្រងគ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤ ។ គោលនយោបាយ ដាក់ទណ្ឌកម្មទៅលើ រុស្ស៊ីពានពង្រីកបន្ថែមទៀត ក្រោយពេលមានសង្គ្រាមនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយក្រុមប្រឆាំងនៅទីនោះ បានទាមទា ផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ី បន្តទៀត ។មិនតែប៉ុណ្ណោះ កម្លាំងទាហានរុស្ស៊ីក៏បានជួយដល់ក្រុមប្រឆាំងនៅទីនោះផងដែរ។
ការដាក់ទណ្ឌកម្មរបស់អឺរ៉ុប ទៅលើរុស្ស៊ី រួម មាន ការហាមនាំចូលអាវុធ កាត់បន្ថយទំនាក់ទំនងវិស័យធានាគា និងហាមប្រាំពលរដ្ឋរុស្ស៊ី ប្រមាណ១៥០នាក់ ធ្វើដំណើរចេញចូលអឺរ៉ុប។
ប្រតិកម្មទៅនិងសកម្មភាពខាងលើរបស់អឺរ៉ុប ប្រធានគណកម្មធិការ កិច្ចការបរទេសរបស់សភា រុស្ស៊ីបានបញ្ចាក់ថា «ការសម្រេចខាងលើរបស់អឺរ៉ុប គឺគ្មានមូលដ្ឋាន ជាការខុសឆ្គង យ៉ាងធំ»។
នៅកនុងព្រិត្តិការមួយផ្សេទៀតដែលពាក់ព័ន្ធនោះដែរ សារព័ត៌ស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថាសហរដ្ឋអាមេរិកបានឈានទៅដល់ដំណាក់កាលមួយទៀតក្នុងការបន្ថែមទណ្ឌកម្មទៅលើប្រទេសរុស្សីហើយវានឹងអាចធ្វើឲ្យមានការគ្រោះថ្នាក់ ដល់ទំនាក់ទំនងការទូតទាំងស្រុងរវាងប្រទេសទាំងពីរនេះបើយោងតាមការប្រកាសព្រមានពីសំណាក់ លោករដ្ឋមន្ត្រីការបរទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោករដ្ឋមន្ត្រីSergeiLavroបានធ្វើការព្រមានបែបនេះតាមទូរស័ព្ទជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសអាមេរិកRexTillersonកាលពីថ្ងៃម្សិលមិញនោះហើយបន្ថែមទៀតថារដ្ឋាភិបាលទីក្រុងមូស្គូនៅតែមានជំហក្នុងការរក្សាបន្តទំនាក់ទំនងជាធម្មតាជាមួយនឹងភាគីសហរដ្ឋអាមេរិកដដែលទោះបីជាយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារកន្លងទៅរតនាគារជាតិរបស់អាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៅលើប្រទេសរុស្សីតាមរយៈដាក់បញ្ចូលឈ្មោះអង្គភាព និងក្រុមហ៊ុនរុស្សីចំនួន៣៨ចូល ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនដោយមូលហេតុនៃសកម្មភាពកន្លងមករបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន៕