ទុករថយន្តមុខផ្ទះមួយយប់ព្រឹកឡើងត្រូវចោរលួចទៅបាត់

ចែករំលែក៖

ភ្នំពេញ៖  ហេតុការណ៍មួយបង្កអោយមានការណ៍ភ្ញាក់ទាំងព្រឹកព្រលឹមដោយសារតែប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ទាល់មុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញបានទុករថយន្តហាយឡែនឌ័រមួយគ្រឿងនៅខាងមុខផ្ទះ ហើយបានបាត់ដោយមិនដឹងពីពេលណា ។

image1 (1)

ហេតុការណ៍នេះបានបង្កអោយមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភព័ត៌មានពីម្ចាស់រថយន្តបានអោយដឹងថា រថយន្តរបស់គាត់ដែលបានបាត់នោះមានម៉ាកហាយឡែនឌ័រ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-6567 ដែលគាត់បានទុកនៅខាងមុខផ្ទះរបស់គាត់ យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ។

ប្រភពដដែលបានបន្តថា លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទី ពេលដែលគាត់បានចេញពីផ្ទះស្រាប់តែបានបាត់រថយន្តមិនដឹងថា ត្រូវចោរលួចតាំងពីពេលណានោះទេ ទើបបង្កអោយមានការភ្ញាក់ផ្អើល ។

ក្រោយមកគាត់ក៏បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅដើម្បីអោយសមត្ថកិច្ចជួយស្វែងរករថយន្តរបស់គាត់តាមរយៈស្លាកលេខ ៕

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print