ស្ថានប័នកំពូលរបស់អាមេរិកជំរុញ​ឲ្យ​ប្រធានាធិបតី​ ពន្លឿនការដាក់​មីស៊ីលការពារនៅ​កូរ៉េខាងត្បូង

ចែករំលែក៖

ស្ថានភាពនៅឧប្បទ្វីកូរ៉េកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃពិសេសក្រោយ​ការស្លាប់និស្សិតអាមេរិក​ ធ្វើឲ្យអាមេរិកត្រៀមលក្ខណវាយប្រហារទៅលើកូរ៉េខាងជើង​។ ប៉ុន្តែការវាយប្រហារនោះអាចនឹងកើតឡើងក្រោយពេលដែលអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីការពាររួចរាល ស្ថានភាពនៅឧប្បទ្វីកូរ៉េ​អាចនិងប្រែប្រួល​អាមេរិកអាច​វាយប្រហារទៅលើប្រទេសនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះថា នៅពេលនេះសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបានចំនួន ៦គ្រឿងហើយ នៅសល់ចំនួន ៤គ្រឿងទៀត ដែលកំពុងមានការសម្រេចផ្អាកដំណើរការដំឡើងពីប្រទេសកូរ៉េខាងត្បូងយ៉ាងណាមិញចំណុចដ៏សំខាន់នេះនឹងត្រូវបានលាតត្រដាងក្រោយជំនួបកំពូលរវាងថ្នាក់ដឹកនាំទាំងពីរ។

បច្ចុប្បន្នព្រឹទ្ធសភាសហរដ្ឋអាមេរិកបានជំរុញឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំប្រើប្រាស់កិច្ចប្រជុំកំពូលជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនជេអ៊ីនដែលនឹងធ្វើឡើងក្នុងពេលខាងមុខនេះពិភាក្សានិងពន្លឿនការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលអាមេរិក (THAAD) ។

សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ១៨រូប បានធ្វើសំណើរួមគ្នាមួយទៅកាន់លោកប្រធានាធិបតីដូណាល់ ត្រាំហើយសំណើរនោះដែរធ្វើឡើងបន្ទាប់ពីក្រុមព្រឹទ្ធសភាមួយក្រុមដែលមានសមាជិកចំនួន ១៩រូប បានណែនាំពាក់ព័ន្ធនឹងដំណោះស្រាយមួយដើម្បីជាការសាទរដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងមូនជេអ៊ីននិងដោយមានការចាប់អារម្មណ៍ខ្ពស់ ជុំវិញកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំទាំងពីរ៕

...

FILE – In this April 27, 2017, file photo, U.S. Army soldiers install their missile defense system called Terminal High-Altitude Area Defense, or THAAD, at a golf course in Seongju, South Korea. America’s top Pacific commander is confident in the ability of a contentious U.S. missile defense system soon to operate in South Korea to shoot down North Korean missiles. (Shon Hyung-joo/Yonhap via AP, File)

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print