ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានចុះពិនិត្យដោះស្រាយផ្លូវបង្ហូរទឹកប្រឡាយស្ទឹងមានជ័យ ដែលត្រូវបានប្រជាពលរដ្ឋជាង ១០០០គ្រួសារ សាងសង់ផ្ទះរំលោភលើពោះប្រឡាយបណ្តាលអោយកកស្ទះផ្លូវទឹកលិចតំបន់ខាងលើ។ អមដំណើរដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីសាលារាជធានីជាច្រើននាក់ទៀត។
ចំពោះមុខ ថ្ងៃស្អែកមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញ នឹងចុះកាយភក់ប្រឡាយបើកមុខទឹក ហើយក្នុងឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះស្ថាបនាប្រឡាយបេតុងនិងផ្លូវបេតុងស្របប្រឡាយ៕
...
ដោយ៖ សហការី