ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថបាត់ដំបងបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៣និង០៥នាទីរសៀល ថ្ងៃទី
២៦ ខែ មិថុនា ឆ្នាំ ២០១៧ ភូមិ អូរខ្ជាយនសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង កម្លាំងការិយាល័យជំនាញគ្រឿងញៀនបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះ សោភ័ណ ដួងសិលា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិ អូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដកហូតវត្ថុតាង:
១- គ្រឿងញៀនម៉ាទឹកកក ០៨ កញ្ចប់ទម្ងន់ ៧៧,២៧ ក្រាម
២-គ្រឿងញៀនប្រភេទម្ស៉ៅពណ៍ស ( ខេ )០២ កញ្ចប់ ទម្ងន់ ១,២៥ ក្រាម
៣-គ្រឿងញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន កន្លះគ្រាប់
៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង
៥-ម៉ូតូ ម៉ាកហុងដាឌ្រីម ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ ចំនួន ០១ គ្រឿង
៦-ទូរស័ព្ទដៃ ០៣ គ្រឿង
៧-ប្រាក់ខ្មែរ ៣,៥៥០,០០០ រៀល
៨-ប្រាក់ដុល្លាអាមេរិក ៣១០ ដុល្លា
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យបទល្មើសគ្រឿងញៀនសាកសួរតាមនីតិវិធី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print