ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូដឹកប្រពន្ធនិងកូនលើកំណាត់ផ្លូវចំការដូង(២១៧)សង្កាត់-ខណ្ឌដង្កោ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវជនសង្ស័យបើកម៉ូតូឆក់ខ្សែកប្រពន្ធ តាមផ្លូវសាធារណៈ ប្តីក៏បង្ខំចិត្តបើកម៉ូតូដំឡើងល្បឿនដេញចាប់ចោរ តែជាអកុសលជ្រុលចង្កូតទៅបុកគូទរថយន្តបណ្តាលអោយបង្កគ្រោះថ្នាក់ដល់ជីវិត។
ភ្លាមៗនោះប្រពន្ធបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ចំណែកប្តីស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយកូនតូចរងរបួសធ្ងន់។ ជនសង្ស័យឃាត់ខ្លួនបានម្នាក់។
សាក្សីកន្លែងកើតហេតុបានអោយដឹងថា៖ រថយន្តក៏គេចយកទៅផ្លុងចោលនៅក្នុងបុរីដែលនៅក្បែរនោះ៕
...
ដោយ៖ ជឹម ភារ៉ា