កាតាជួលមេធាវី​ ជនជាតិស្វីសប្តឹងប្រទេស​ដែលកាត់ផ្តាច់ទំនាក់ទំនងទារសំណង

ចែករំលែក៖

កាតាមិនព្រមចុះចាញប្រទេសនៅតំបន់ឈូងសមុទ្រដែលបានកាត់ផ្តាច់ទំនាក់ទំនងជាមួយខ្លួនឡើយធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចនិងការរស់នៅរបស់ពលរដ្ឋកាតា។ នៅ​ពេលនេះគណកម្មធិការ​សិទ្ធិមនុស្សកាតា​បានសម្រេចជួលមេធាវី​ជនជាតិស្វិស ប្តឹងប្រ​ទេសទាំងនោះទាមទាសំណងដល់អ្នកដែលរង្គ្រោះ​ដោយសារតែការកាត់ផ្តាច់​ទំនាក់ទំ​នងសេដ្ឋកិច្ច​ និងការបរទេស។

លោក​ Ali bin Smaikh Al-Marriប្រធានគណកម្មធិការសិទ្ធិមនុស្សកាតាបានឲ្យដឹងថា ក្រុមរបស់លោកនិងមានសកម្មភាពទៅតាមផ្លូវច្បាប់​ប្រឆាំង ប្រទេស សាឌីអារ៉ាបី​ បារ៉េន អេហ្សី អារ៉ាមរួម​ ដែលកាត់ផ្តាច់ទំនាក់ទំនង​ជាមួយកាតា។

សារព័ត៌មាន​AFP ​បានដកស្រងសម្តី លោក​ Ali bin Smaikh Al-Marri មានប្រសាសន៍​នៅក្នុងសន្និសីទកាសែត ថា​«យើងនិងសហការ​ធ្វើសកម្មភាពទៅតាមផ្លូវច្បាប់ ទាមទាសំណងដល់ជនរង្គ្រោះ ដោយសារប្រទេសខាងលើ  ប្រទេសចំនួន ​៣គឺ សាឌីអារ៉ាបី បារ៉េននិងអារ៉ាបរួម​ត្រូវតែទទួលខុសត្រូវ​សងសំណងដល់អ្នករង្គ្រោះ »។ លោកបន្តទៀតថា​ពលរដ្ឋកាតាជាច្រើន រងផលប៉ះពាល់ មាន លក្ខណគ្រប់គ្រាន់ទៅតាមផ្លូវច្បាប់ ដើម្បីទទួលបានសំណង។

លោក​ Ali bin Smaikh Al-Marri បន្តទៀតថា ប្រទេសទាំងនោះបានិបិទច្រកព្រំដែន​ដីគោកនិងព្រំដែនអាកាស​ លុបចោលជើងហោះហើរជាច្រើន​ ធ្វើឲ្យសកម្មភាព​នាំចូលស្បៀងអាហារទៅកាន់កាតា​ជួបផលលំបាក់យ៉ាងខ្លាំង ។មិនតែប៉ុណ្ណោះ ពលរដ្ឋកាតាដែលរស់នៅប្រទេសជិតខាង ត្រូវបាន​បណ្តេញចេញ។

ពលរដ្ឋជាច្រើនដែលមានសញ្ជាតិ កាតា មានកម្មសិទ្ធ អចលនទ្រព្យជាច្រើន​ និងក្រុមហ៊ុន​នៅក្នុងប្រទេស ទាំងនោះ។ ភាគច្រើនជនជាតិកាតា មានផ្ទះ ២ឬ​៣ខ្នង​ នៅក្នុងប្រទេសសា​ឌីអារ៉ាបី។ ក្រៅពីនេះនៅមានពលរដ្ឋជាច្រើន​រងផលប៉ះពាល់ដោយសារតែ​ គូរស្វាមីភរិយា​ជាច្រើន មានសញ្ជាតិខុសគ្នា​ ហើយមានទ្រព្យសម្បត្តិ  ទាំងនៅក្នុងប្រ​ទេសកាតា​និង ប្រទេសជិតខាង​ក្នុងតំបន់ឈូងសមុទ្រ ធ្វើឲ្យពួគត់ត្រូវប្រឈមនៅបញ្ហាជាច្រើន ​។ អ្នកទាំងនោះនឹងត្រូវទទួលបានសំណងសមស្រប ពិសកម្មភាពរបស់ប្រទេស ក្នុងតំបន់​ដែលសម្រេចកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា។

ការប្តឹងបកវិញរបស់កាតាទាមទាសំណង នឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់​ប្រឈមមុខ​តានតឹងដាក់គ្នាកាន់តែខ្លាំងឡើង។ កាតាមិនព្រមចុះចាញងាយស្រួលបែបនេះឡើយ​ អាចតស៊ូដល់ទីបញ្ចប់ ។ការដាក់គំនៀបពីប្រទេស ទាំង ៤ និងមិនធ្វើឲ្យកាតា ចុះញ៉ម នោះឡើយ ដោយសារតែកាតា មានជំនួយសេដ្ឋកិច្ចពីប្រទេសផ្សេងទៀតជាច្រើន ដូចជាតួគី បើប្រទេសក្នុងតំបន់មិនផ្គត់ផ្គងឲ្យនោះ។

វិបត្តិ​រវាង​កាតា ​និង​ក្រុម​ប្រទេស​អារ៉ាប់​តំបន់​ឈូង​សមុទ្រ ​នៅ​មិន​ទាន់​មាន​ពន្លឺ​រក​ច្រក​ចេញ​នៅ​ឡើយ​ទេ។ ក្រុម​ប្រទេស​៤ ​ដែល​មាន​អារ៉ាប៊ីសាអូឌីត ​ ជា​អ្នក​ដឹកនាំ​នោះ ​ បាន​ដាក់​គំនៀប​ទៅ​លើ​ប្រទេស​កាតា ​ដោយ​បាន​ផ្ញើរ​លិខិត​មួយ ​ ​ដែល​ក្នុង​លិខិត​នោះ ​មាន​រាយរាប់​អំពី​កាតព្វកិច្ច​១៣​ចំណុច ​ដែល​កាតា ​ត្រូវតែ​ធ្វើ​ដើម្បី​បញ្ចប់​វិបត្តិ។ ប៉ុន្តែ​ ​តំណាង​រដ្ឋាភិបាល​កាតា ​បាន​ឆ្លើយ​តប​វិញ​ថា ​ វា​ជា​ការ​ដាក់​កំហិត ​ដែល​មិន​ស​មហេតុផល​ និង​ហួសហេតុ​បំផុត​ មក​​លើ​កាតា ​ដែល​ជា​ប្រទេស​ឯករាជ្យ។

លិខិត​ រាយរាប់​លក្ខខណ្ឌ​ទាំង​១៣​ចំណុច ​ ត្រូវ​បានគេ​ធ្វើ​ឲ្យ​បែក​ធ្លាយ ​ ចែក​ចាយ​ពេញ​បណ្តាញ​សង្គម​ កាលពី​ថ្ងៃ​សុក្រ។ កូវ៉េត ​ដែល​ជា​អ្នក​ចេញ​មុខ​ ធ្វើ​អាជ្ញាកណ្តាល​ និង​ធ្វើ​លិខិត​នេះ​នោះ​ បាន​សម្តែង​ការ​សោកស្តាយ​ជាខ្លាំង ​ បើ​ទោះ​បី​ជា​មិន​បាន​និយាយ​ដោយ​ចំៗ ​ថា​កាតា​មាន​ចេតនា​ ធ្វើ​ឲ្យ​បែក​ធ្លាយ​លិខិត​នេះជា​សាធារណៈ ​ក៏​ដោយ។

នៅក្នុង ​ចំណោម​លក្ខខណ្ឌ ​ទាំង​១៣​ចំណុច ​ដែល​អារ៉ាប៊ីសាអូឌីត ​បារ៉ែន​ អេហ្ស៊ីប ​ និង​អេមៀរ៉ាត់ ​អារ៉ាប់រួម ​ទាមទារ​ពី​កាតា​នោះ ​មាន​ជា​អាថទិ៍ ​ដូចជា​ការ​ទាមទារ​ឲ្យ​កាតា​បិទ​បញ្ចប់​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ ហើយ​និង​បិទ​ស្ថានីយ៍​ទូរទស្សន៍ ​Al Jazeera ។ ប្រទេស​ទាំង​៤នេះ ​ក៏​បាន​ទាមទារ​ឲ្យ​កាតា ​ធ្វើការ​ប្រគល់​សកម្មជន​អ៊ីស្លាម ​មក​ពី​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ក្រុម​ហេសបូឡា​លីបង់ ​និង​ក្រុម​ភាតរ​អ៊ីស្លាម ​ ដែល​កំពុង​សំងំ​លាក់​ខ្លួន​នៅ​កាតា។

លក្ខខណ្ឌ ​ទាំង​អស់​នោះ ​ គឺ​កាតា​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ ក្នុង​រយៈពេល​១០​ថ្ងៃ ​ ពុំនោះ​ទេ​ អ្វីៗ​ នឹង​ចប់​គ្នា​ត្រឹមនេះ។​ នេះគឺ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​អេមៀរ៉ាត់​អារ៉ាប់រួម។ រដ្ឋមន្ត្រី​ដដែល ​ក៏បាន​ទាមទារ ​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ជួប​រៀបចំ​យន្តការ​ ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​កាតា ​ក្នុង​ករណី​មាន​កិច្ច​ព្រមព្រៀង​ជានា​គ្នា​ឡើង​វិញ។

ស្រាប់តែ​នៅ​ ថ្ងៃ​សៅរ៍​ទី​២៤ ​មិថុនា ​លោក ​Saif Ben Ahmed Al-Thani ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កាតា ​បាន​ឆ្លើយ​តប​វិញ​ថា ​ លក្ខខណ្ឌ​ដែល​គេ​ដាក់​កំហិត​មក​លើ​កាតា​នោះ ​ មិនមែន​សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ទេ ​ តែជា​លក្ខខណ្ឌ ​ដែល​គេ​ដាក់ ​ដើម្បី​ត្រួតត្រា​លើ​អធិបតេយ្យភាព​របស់​កាតា។ អ្នកនាំ​ពាក្យ​ដដែល ​បាន​បន្ត​ថា ​ការ​ទាមទារ​ចាប់​បង្ខំ​កាតា ​ទាំង​១៣​ចំណុច​នេះ ​គឺ​ជា​រឿង​ហួសហេតុ​បំផុត។

ដូចគ្នាដែរ ​ឯកអគ្គរដ្ឋ​ទូត​កាតា ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ​ គេ​ព្រួតគ្នា​ធ្វើ​បាប​ ដាក់​កំហិត​ ដាក់​លក្ខខណ្ឌ​លើ​កាតា ​ដោយសារ​តែ​គេ​ចង់​ដាក់​ទោស​កាតា ​ព្រោះ​កាតា​ ហ៊ាន​តាំង​ខ្លួន​ ជា​ប្រទេស​ឯករាជ្យ​ម្ចាស់ការ។ ដោយឡែក​ ស្ថានីយ៍​ទូរទស្សន៍ ​ Al Jazeera​ បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ ថ្កោល​ទោស​ការ​ទាមទារ ​របស់​ប្រទេស​ទាំង​៤ដែល ​បង្ខំ​កាតា​ឲ្យ​បិទ​ស្ថានីយ៍នេះ​ ថា​ ជា​ការ​ទាមទារ ​ដែល​បំពាន​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន ​ និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។ ស្ថានីយ៍​ទូរទស្សន៍ ​Al Jazeera ​បាន​លើក​ឡើង​ថា ​គេចង់​បំបិត​មាត់​ បំបិត​សម្លេង​តវ៉ា​ប្រឆាំង​ នៅ​ក្នុង​តំបន់​អារ៉ាប់​ តាម​រយៈ​ការ​បិទ​ស្ថានីយ៍​ទូរទស្សន៍ នេះ ​ដែល​ជា​បណ្តាញ​ព័ត៌មាន​ធំ​បំផុត​ក្នុង​តំបន់៕

...

DOHA, QATAR – OCTOBER 24: Men and women wearing traditional Qatari clothing visit the waterfront along the Persian Gulf across from new, budding financial district skyscrapers on October 24, 2011 in Doha, Qatar. Qatar will host the 2022 FIFA World Cup football competition and is slated to tackle a variety of infrastructure projects, including the construction of new stadiums. (Photo by Sean Gallup/Getty Images)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print