កាតាមិនព្រមចុះចាញប្រទេសនៅតំបន់ឈូងសមុទ្រដែលបានកាត់ផ្តាច់ទំនាក់ទំនងជាមួយខ្លួនឡើយធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចនិងការរស់នៅរបស់ពលរដ្ឋកាតា។ នៅពេលនេះគណកម្មធិការសិទ្ធិមនុស្សកាតាបានសម្រេចជួលមេធាវីជនជាតិស្វិស ប្តឹងប្រទេសទាំងនោះទាមទាសំណងដល់អ្នកដែលរង្គ្រោះដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងការបរទេស។
លោក Ali bin Smaikh Al-Marriប្រធានគណកម្មធិការសិទ្ធិមនុស្សកាតាបានឲ្យដឹងថា ក្រុមរបស់លោកនិងមានសកម្មភាពទៅតាមផ្លូវច្បាប់ប្រឆាំង ប្រទេស សាឌីអារ៉ាបី បារ៉េន អេហ្សី អារ៉ាមរួម ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា។
សារព័ត៌មានAFP បានដកស្រងសម្តី លោក Ali bin Smaikh Al-Marri មានប្រសាសន៍នៅក្នុងសន្និសីទកាសែត ថា«យើងនិងសហការធ្វើសកម្មភាពទៅតាមផ្លូវច្បាប់ ទាមទាសំណងដល់ជនរង្គ្រោះ ដោយសារប្រទេសខាងលើ ប្រទេសចំនួន ៣គឺ សាឌីអារ៉ាបី បារ៉េននិងអារ៉ាបរួមត្រូវតែទទួលខុសត្រូវសងសំណងដល់អ្នករង្គ្រោះ »។ លោកបន្តទៀតថាពលរដ្ឋកាតាជាច្រើន រងផលប៉ះពាល់ មាន លក្ខណគ្រប់គ្រាន់ទៅតាមផ្លូវច្បាប់ ដើម្បីទទួលបានសំណង។
លោក Ali bin Smaikh Al-Marri បន្តទៀតថា ប្រទេសទាំងនោះបានិបិទច្រកព្រំដែនដីគោកនិងព្រំដែនអាកាស លុបចោលជើងហោះហើរជាច្រើន ធ្វើឲ្យសកម្មភាពនាំចូលស្បៀងអាហារទៅកាន់កាតាជួបផលលំបាក់យ៉ាងខ្លាំង ។មិនតែប៉ុណ្ណោះ ពលរដ្ឋកាតាដែលរស់នៅប្រទេសជិតខាង ត្រូវបានបណ្តេញចេញ។
ពលរដ្ឋជាច្រើនដែលមានសញ្ជាតិ កាតា មានកម្មសិទ្ធ អចលនទ្រព្យជាច្រើន និងក្រុមហ៊ុននៅក្នុងប្រទេស ទាំងនោះ។ ភាគច្រើនជនជាតិកាតា មានផ្ទះ ២ឬ៣ខ្នង នៅក្នុងប្រទេសសាឌីអារ៉ាបី។ ក្រៅពីនេះនៅមានពលរដ្ឋជាច្រើនរងផលប៉ះពាល់ដោយសារតែ គូរស្វាមីភរិយាជាច្រើន មានសញ្ជាតិខុសគ្នា ហើយមានទ្រព្យសម្បត្តិ ទាំងនៅក្នុងប្រទេសកាតានិង ប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ធ្វើឲ្យពួគត់ត្រូវប្រឈមនៅបញ្ហាជាច្រើន ។ អ្នកទាំងនោះនឹងត្រូវទទួលបានសំណងសមស្រប ពិសកម្មភាពរបស់ប្រទេស ក្នុងតំបន់ដែលសម្រេចកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា។
ការប្តឹងបកវិញរបស់កាតាទាមទាសំណង នឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់ប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង។ កាតាមិនព្រមចុះចាញងាយស្រួលបែបនេះឡើយ អាចតស៊ូដល់ទីបញ្ចប់ ។ការដាក់គំនៀបពីប្រទេស ទាំង ៤ និងមិនធ្វើឲ្យកាតា ចុះញ៉ម នោះឡើយ ដោយសារតែកាតា មានជំនួយសេដ្ឋកិច្ចពីប្រទេសផ្សេងទៀតជាច្រើន ដូចជាតួគី បើប្រទេសក្នុងតំបន់មិនផ្គត់ផ្គងឲ្យនោះ។
វិបត្តិរវាងកាតា និងក្រុមប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រ នៅមិនទាន់មានពន្លឺរកច្រកចេញនៅឡើយទេ។ ក្រុមប្រទេស៤ ដែលមានអារ៉ាប៊ីសាអូឌីត ជាអ្នកដឹកនាំនោះ បានដាក់គំនៀបទៅលើប្រទេសកាតា ដោយបានផ្ញើរលិខិតមួយ ដែលក្នុងលិខិតនោះ មានរាយរាប់អំពីកាតព្វកិច្ច១៣ចំណុច ដែលកាតា ត្រូវតែធ្វើដើម្បីបញ្ចប់វិបត្តិ។ ប៉ុន្តែ តំណាងរដ្ឋាភិបាលកាតា បានឆ្លើយតបវិញថា វាជាការដាក់កំហិត ដែលមិនសមហេតុផល និងហួសហេតុបំផុត មកលើកាតា ដែលជាប្រទេសឯករាជ្យ។
លិខិត រាយរាប់លក្ខខណ្ឌទាំង១៣ចំណុច ត្រូវបានគេធ្វើឲ្យបែកធ្លាយ ចែកចាយពេញបណ្តាញសង្គម កាលពីថ្ងៃសុក្រ។ កូវ៉េត ដែលជាអ្នកចេញមុខ ធ្វើអាជ្ញាកណ្តាល និងធ្វើលិខិតនេះនោះ បានសម្តែងការសោកស្តាយជាខ្លាំង បើទោះបីជាមិនបាននិយាយដោយចំៗ ថាកាតាមានចេតនា ធ្វើឲ្យបែកធ្លាយលិខិតនេះជាសាធារណៈ ក៏ដោយ។
នៅក្នុង ចំណោមលក្ខខណ្ឌ ទាំង១៣ចំណុច ដែលអារ៉ាប៊ីសាអូឌីត បារ៉ែន អេហ្ស៊ីប និងអេមៀរ៉ាត់ អារ៉ាប់រួម ទាមទារពីកាតានោះ មានជាអាថទិ៍ ដូចជាការទាមទារឲ្យកាតាបិទបញ្ចប់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ហើយនិងបិទស្ថានីយ៍ទូរទស្សន៍ Al Jazeera ។ ប្រទេសទាំង៤នេះ ក៏បានទាមទារឲ្យកាតា ធ្វើការប្រគល់សកម្មជនអ៊ីស្លាម មកពីក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ក្រុមហេសបូឡាលីបង់ និងក្រុមភាតរអ៊ីស្លាម ដែលកំពុងសំងំលាក់ខ្លួននៅកាតា។
លក្ខខណ្ឌ ទាំងអស់នោះ គឺកាតាត្រូវតែធ្វើឲ្យបាន ក្នុងរយៈពេល១០ថ្ងៃ ពុំនោះទេ អ្វីៗ នឹងចប់គ្នាត្រឹមនេះ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស អេមៀរ៉ាត់អារ៉ាប់រួម។ រដ្ឋមន្ត្រីដដែល ក៏បានទាមទារ ឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជួបរៀបចំយន្តការ ដើម្បីឃ្លាំមើលសកម្មភាពរបស់កាតា ក្នុងករណីមានកិច្ចព្រមព្រៀងជានាគ្នាឡើងវិញ។
ស្រាប់តែនៅ ថ្ងៃសៅរ៍ទី២៤ មិថុនា លោក Saif Ben Ahmed Al-Thani អ្នកនាំពាក្យរដ្ឋាភិបាលកាតា បានឆ្លើយតបវិញថា លក្ខខណ្ឌដែលគេដាក់កំហិតមកលើកាតានោះ មិនមែនសំដៅប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទេ តែជាលក្ខខណ្ឌ ដែលគេដាក់ ដើម្បីត្រួតត្រាលើអធិបតេយ្យភាពរបស់កាតា។ អ្នកនាំពាក្យដដែល បានបន្តថា ការទាមទារចាប់បង្ខំកាតា ទាំង១៣ចំណុចនេះ គឺជារឿងហួសហេតុបំផុត។
ដូចគ្នាដែរ ឯកអគ្គរដ្ឋទូតកាតា ប្រចាំនៅសហរដ្ឋអាមេរិក បានថ្លែងថា គេព្រួតគ្នាធ្វើបាប ដាក់កំហិត ដាក់លក្ខខណ្ឌលើកាតា ដោយសារតែគេចង់ដាក់ទោសកាតា ព្រោះកាតា ហ៊ានតាំងខ្លួន ជាប្រទេសឯករាជ្យម្ចាស់ការ។ ដោយឡែក ស្ថានីយ៍ទូរទស្សន៍ Al Jazeera បានចេញលិខិតផ្លូវការមួយ ថ្កោលទោសការទាមទារ របស់ប្រទេសទាំង៤ដែល បង្ខំកាតាឲ្យបិទស្ថានីយ៍នេះ ថា ជាការទាមទារ ដែលបំពានលើសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ។ ស្ថានីយ៍ទូរទស្សន៍ Al Jazeera បានលើកឡើងថា គេចង់បំបិតមាត់ បំបិតសម្លេងតវ៉ាប្រឆាំង នៅក្នុងតំបន់អារ៉ាប់ តាមរយៈការបិទស្ថានីយ៍ទូរទស្សន៍ នេះ ដែលជាបណ្តាញព័ត៌មានធំបំផុតក្នុងតំបន់៕
