ផ្សារព្រែកអញ្ចាញល្មមដល់ពេលហើយ រឿងលក់ដូរនៅលើផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្សារព្រែកអញ្ចាញជាផ្សារឯកជនធំល្មមប្រចាំស្រុកមុខកំពូលដែលល្បីថាជាផ្សារបោះសម្លេងជាផ្សារគ្មានរបៀបនិងគ្មានសណ្តាប់ធ្នាប់ រហូតអ្នកធ្វើដំណើរនៅលើដងផ្លូវជាតិលេខ៦និយាយថា ផ្សារនេះរញ៉េរញ៉ៃណាស់មិនដឹងថាផ្សារមួយនេះមានអ្នកទទួលខុសត្រូវឫអត់បានជារៀងរាល់ព្រឹកថ្ងៃណាក៏ដូចជាថ្ងៃណា គេតែងជួបប្រទះនិងការកកស្ទះរហូតពេលខ្លះមានគ្រោះថ្នាក់ចរាចរណ៏ បង្កហានិភយ័ដល់ប្រជាពលរដ្ឋនៅទីប្រជុំជនមួយនេះ។ ផ្សារព្រែកអញ្ចាញនេះទៀតសោតជារឿយៗគេឃើញមានគ្រោះថ្នាក់ជាញឺកញាប់នៅខាងមុខផ្សារដោយសារការលក់ដូអនាធិបតេយ្យដែលម្ចាស់ផ្សារឯកជនមួយនេះមិនយកចិត្តទុកដាក់ តែប្រាក់គាត់យកចិត្តទុកដាក់សម្បើម។ ជុំវិញករណីខាងលើនេះ ប្រធានផ្សារលោក សឿ ឆេងអួនដែលគេនិយមហៅថា គ្រូហៃបានប្រាប់អ្នកយកព័ត៌មាននគរវត្តអោយដឹងថា៖ រូបគាត់តែងគិតគូបទល្មើសផ្សេងៗដូចលោកកាសែតដឹងស្រាប់ហើយមនុស្សមិនមែនចិត្តដូចគ្នាទាំងអស់នោះទេបង្រ្កាបកន្លែងនេះហើយ កន្លែងនោះហើយការដាក់លក់នៅលើដងផ្លូវលោកទទួលស្គាល់ តែមួយម៉ោងឫពីម៉ោងប៉ុណោះលោកអោយគេរើចេញហើយ៕

...

ដោយ៖ ឡូ សំអាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print