ភ្នំពេញ៖ ជនសង្ស័យជាសិស្សម្នាក់បានបប្រព្រឹត្តអំពើចោរកម្មឆក់ប៉ះចំអតីតៈគ្រូបង្រៀនខ្លួនឯង ហើយក៏រត់មិនរួចត្រូវជាប់ខ្នោះសមត្ថកិច្ចតែម្តង។ ករណីលួច (ឆក់យកកាបូបស្ពាយ)កើតឡើង
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២០និង១៥នាទី យប់នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវ២៧១ ភូមិ សំន្សកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យទី១ឈ្មោះ ណារ៉េត សុធាណាន់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦បេ ផ្លូវលេខ១២បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
-ជនសង្ស័យទី២ឈ្មោះ លាង ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ និង ទីលំនៅមិនប្រាកដ (គេចខ្លួន)។
-ជនសង្ស័យទី៣ឈ្មោះ មិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ និង ទីលំនៅមិនប្រាកដ (គេចខ្លួន) ។ជនសង្ស័យទី៤ឈ្មោះ មិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ និង ទីលំនៅមិនប្រាកដ (គេចខ្លួន)។ ជរងគ្រោះឈ្មោះ ទិត ចាន់ទេវី ភេទ ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ គ្រូបង្រៀនៅសាលាប៊ែលធី ស្នាក់នៅផ្ទះលេខ២១អ៊ិន ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ ដង្កោខណ្ឌដង្កោ ។
សមត្ថកិច្ចបន្តថា៖ វត្ថុតាងចាប់យក ៖ មានម៉ូតូ០១គ្រឿង ម៉ានិច ពណ៍ក្រហមលាយខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FW0772 ។
-សម្ភារៈបាត់បង់ ៖ កាបូបស្ពាយពណ៍ខ្មៅ ០១, លុយខ្មែរ ៥០០០០រៀល .កូនសោរផ្ទះចំនួន០៥និងឯកសារមួយចំនួន ។ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ទិត ចាន់ទេវី បានជិះម៉ូតូឌុបមកជួបប្តីដែលបង្រៀនភាសា នៅសាលាក្រោយវត្តសន្សំកុសល សង្កាត់ បឹងទំពុន ដោយមានកាបូបស្ពាយពណ៍០១ខាងក្នុងនោះ លុយខ្មែរ ៥០០០០រៀល , កូនសោរផ្ទះចំនួន០៥ និង ឯកសារមួយចំនួន ពេលនោះជនសង្ស័យ០២នាក់ឈ្មោះ ណារ៉េត សុធាណាន់ និង ឈ្មោះ លាង បានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ខ្មៅលាយក្រហម បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ បណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ និង កម្លាំងនគរបាលប៉ុស្តិ័បឹងទំពុនបានមកដល់ក៏ឃាត់ ខ្លួនជនសង្ស័យឈ្មោះ ណារ៉េត សុធាណាន់ យកមកសាកសួរនៅប៉ុស្តិ៍បឹងទំពុន ចំណែកបក្សពួកជនសង្ស័យឈ្មោះ លាង បានរត់ទៅឡើងជិះម៉ូតូ០១គ្រឿងទៀតម៉ាកសេ១២៥ ពណ៍ខ្មៅ របស់បក្សពួកចំនួន០២នាក់ទៀត(មិនស្គាល់ឈ្មោះ) ដែលបានជិះតាមក្រោយរត់គេចខ្លួនបាត់ ដោយបានយកកាបូបស្ពាយរបស់ជនរងគ្រោះទៅជាមួយផង ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ណារ៉េត សុធាណាន់ ឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង៕
ដោយ៖ សហការី