បុរសម្នាក់យកកាំបិតចិតបន្លែអាករសម្លាប់ខ្លួនសង្ស៏យបែកថ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានយកកូនកាំបិតចិតបន្លែ មកអា.បំពង់ក ខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ ដោយមិនដឹងមូលហេតុ បង្កអោយមានការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង ១៦ និង ៣០នាទីរសៀលទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងវត្តនិរោធ ស្ថិតក្នុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះខាងលើមានឈ្មោះ ខុន សាំងហេង ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរនិងទីលំនៅពិតប្រាកដ មានស្រុកកំណើត ភូមិត្រើយត្រឹង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍និរោធបានអោយដឹងថា ជនរងគ្រោះគ្មានមុខរបរ និងទីលំនៅច្បាស់លាស់ ប្រជាពលរដ្ឋតែងតែ ឃើញជនរងគ្រោះឧស្សាហ៍ចេញចូលលេងក្នុងបរិវេណនិរោធជារឿយៗ មានពេលខ្លះក៏ធ្លាប់យកចេតិយជាកន្លែង សម្រាកផងដែរ ។ ស្រាប់តែនៅរសៀលថ្ងៃកើតហេតុ ប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះយកកូនកាំបិតចិត បន្លែចុងស្រួចមកអាផ្តាច់បំពង់.កខ្លួនឯង​បណ្តាលអោយហូរឈាមសស្រាក់ បង្កអោយមានការ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងលោកសង្ឃក្នុងវត្តផ្អើលឈូរឆនាំគ្នាចោមរោមមើល និង ជួយ ទំនាក់ទំនង ហៅរថយន្តសាមុយអោយមកទទួលយក រូបគេទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្លាមៗ ។
ប្រភពពត៍មានបន្តថា ជនរងគ្រោះអាចជាអ្នកបែកថ្នាំច្រើនជាង ដោយសំអាងថាជនរងគ្រោះគ្មានមុខរបរនិងទីលំនៅពិតប្រាកដ យកទីអារាមធ្វើជាកន្លែងស្នាក់នៅ ហើយជារឿយៗអ្នករស់នៅក្នុងវត្តតែងតែឃើញជនរងគ្រោះសេពគ្រឿងញៀន មកដល់ថ្ងៃនេះស្ថានភាពជនរងគ្រោះនៅធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕

...

ដោយ៖សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print