ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានបង្ក្រាបករណីល្បែងស៊ីសងស្ថិតនៅចំណុចភូមិអូរតាម៉េង ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ និងវត្ថុតាងរួមមានៈ១. ចានអាប៉ោង ចំនួន០១ ២.មេអាប៉ោង ចំនួន០១ ៣. ប្រដាប់ក្រឡុកខ្លាឃ្លោក ចំនួន០១ ៤.លុយខ្មែរ ចំនួន៤០៥០០០រៀល។
ដោយឡែកជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងដេីម្បីចាត់ការបន្តរតាមនីតិវិធី៕
...
ដោយ៖ សហការី