តុលាការផ្តន្ទាទោសជនជាប់ចោទ៣នាក់ ម្នាក់២ឆ្នាំ៦ខែ ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនជាប់ចោទ៣នាក់ ត្រូវបានសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ផ្តន្ទា​ទោសដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទ ” ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ” ។

លោក សាយ សម្ផស្សសេរី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ផ្តន្ទាទោសជនជាប់ចោទឈ្មោះ អ៊ឹង អ៊ី អាយុ៥០ឆ្នាំ ឈ្មោះ វឿន លីថូ អាយុ២៣ឆ្នាំ និង ឈ្មោះ ឡន វ៉ាន់ដា អាយុ២២ឆ្នាំ ជាប់ចោទពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន” ប្រព្រឹត្តនៅភូមិចុងកោះ ឃុំតាលន់ ស្រុកស្អាង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ តាមមាត្រា៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលស្រុកស្អាង ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដក​ហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០៦កញ្ចប់ធំ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ៕ ចេស្តា⁠⁠⁠⁠

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print