ខេត្តកណ្ដាល ៖ ជនជាប់ចោទ៣នាក់ ត្រូវបានសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទ ” ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ” ។
លោក សាយ សម្ផស្សសេរី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ផ្តន្ទាទោសជនជាប់ចោទឈ្មោះ អ៊ឹង អ៊ី អាយុ៥០ឆ្នាំ ឈ្មោះ វឿន លីថូ អាយុ២៣ឆ្នាំ និង ឈ្មោះ ឡន វ៉ាន់ដា អាយុ២២ឆ្នាំ ជាប់ចោទពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិចុងកោះ ឃុំតាលន់ ស្រុកស្អាង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ តាមមាត្រា៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលស្រុកស្អាង ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដកហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០៦កញ្ចប់ធំ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ៕ ចេស្តា
...