ក្មេងប្រុសម្នាក់រអិលជើងធ្លាក់ចូលប្រឡាយ លង់ស្លាប់ នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចោមរោមមើលយ៉ាងច្រើនកកកុញខណះ​ប្រទះ​ឃើញ​សាកសព​ក្មេងប្រុសម្នាក់ ស្លាប់​​ទឹកប្រឡាយព្រមទាំងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានកាលពីរសៀលវេលាម៉ោង ៤និង១៥នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៧ ស្ស្ថិតក្នុងភូមិព្រៃពោធ៏ឃុំធ្មារស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថាក្រោយពីទទួលព័ត៏មានពីប្រជាពលរដ្ឋថាមានក្មេងស្លាប់នៅទឹកស្រះទើបកំលាំងនគរបាលខេត្តសហការជាមួយនគរបាលជំនាញនិងនគរបាលស្រុកបានចុះមកដល់កន្លែងកើតហេតុ។

សមត្ថកិច្ចនគរបាលបានអោយដឹងថាក្មេងដែលស្លាប់មានឈ្មោះភឺមវីរះអាយុ៧ឆ្នាំមុខរបរសិស្សមាន​ទីលំនៅ​ក្បែភូមិ​កើតហេតុខាងលើ។

ក្រោយពីពិនិត្យសាសពរួចមិនឃើញមានស្នាកស្នាមកត់សំគាល់នោះទេ​ពិតជា​បាន​ស្លាប់​ដោយ​រអឹលជើងលង់ទឹក​ប្រឡាយពិតប្រាកដ​មែន ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវសមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកធ្វើបុណ្យ​តាម​ប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print