ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយស្នងការ បែន រត្ន័ គ្មានខ្សែ គ្មានបក្ខពួក អាងអំណាចនោះទេ !! អ្នកធ្វើខុស ច្បាប់ត្រូវតែចាប់នាំខ្លួនបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់…!
អំពើហិង្សារដ៏សាហាវមួយបានផ្ទុះឡើងបង្កឡើងដោយបុក្គលិកផលិត បំពង់ទីបជរ័ របស់ក្រុមហ៊ុន LBN របស់លោកឧកញ៉ាម្នាក់នៅត្រពាំងផ្លុង បានលើកគ្នាច្រើននាក់មកវាយនិងចាប់មន្រ្តីសារធារណៈការខេត្តត្បូងឃ្មុំចំនួន២នាក់ យកទៅវាយនៅក្នងស្នាក់ការក្រុមហ៊ុនរបស់ខ្លួនមន្ថែមទៀតបណ្តាលឲ្យរងរបួសធ្ងន់ ខណៈដែលវាយនៅកន្លែងកើតហេតុមិនទាន់អស់ចិត្ត ហើយករណីហិង្សានេះត្រូវបានប្រភពពីសម្មត្ថកិច្ចអះអាងប្រាប់ថា ផ្តើមចេញពីរឿងឈ្លោះប្រកែកគ្នារឿងបើកបររថយន្តស្ទះផ្លូវហើយក្រុមមន្ត្រីសាធារណៈការដែលកំពុងស្ថាបនាផ្លូវ ជាអ្នកបង្កហិង្សា(វាយ)ទៅ លើបុក្គលិកក្រុមហ៊ុន LBN (អ្នកបើករថយន្តឲ្យក្រុមហ៊ុន)មុន ទើបបុក្គលិកក្រុមហ៊ុនដ៏ទៃទៀតលើកគ្នាមកសងសឹក របៀបមនុស្សរស់នៅក្នុងសង្គមខ្វះការយល់ដឹងអំពីច្បាប់ទំលាប់ និងអ្នកគ្រប់គ្រងខ្វះការអបរំណែនាំ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១,០០នាទី ព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើបណ្តោយផ្លូវលេខ៧២ ក្នុងភូមិ ព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ភាគីមន្រ្តីសាធារណៈការខេត្តដែលរងរបួសមាន ឈ្មោះ ឡៅ គឹមឡុង ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិ ពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមន្រ្តីមួយរូបទៀតមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ។ ចំណែកភាគីខាងបុក្គលិកក្រុមហ៊ុន LBN ដែលត្រូវចាប់ខ្លួនបានម្នាក់នោះមាន ឈ្មោះ ប៉ុន ពង្សណារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មន្រ្តីដដែលនេះបានឲ្យដឹងថា ហិង្សានេះផ្តើមឡើងដោយរឿងស្ទះផ្លូវគឺខាងភាគីមន្រ្តីសាធារណៈកំពុងធ្វើផ្លូវហើយ បុក្គលិកក្រុមហ៊ុន LBN បានបើករថយន្តមកបង្កឲ្យស្ទះ ក៏កើតទៅជារឿងឈ្លោះប្រកែកគ្នា ខាងមន្រ្តីសាធារណៈការបាន វាយទៅលើបុក្គលិកក្រុមហ៊ុនមុន ហើយក៏មានការឃាត់បំបែកចេញដោយអ្នកនៅទីនោះមួយសារហើយដែរ លុះបន្តិចក្រោយមកខាងបុក្គលិកក្រុមហ៊ុនក៏បានទៅហៅគ្នាជាច្រើនអ្នកមកធ្វើការវាយដំ ទាត់ធាក់ទៅលើខាងមន្រ្តី សាធារណៈអាចជាការសងសឹកមិនត្រឹមតែវាយនៅនិងកន្លែងកើតហេតុមិនអស់ចិត្តថែមទាំងយកកាំភ្លើងភ្ជង់ចាប់ឡើងរថយន្តយកទៅវាយនៅក្នុងស្នាក់ការក្រុមហ៊ុនបន្ថែមទៀតផង ដែលសកម្មភាពនេះវាព្រៃផ្សៃមិនអាចទទួលយកបាន និងខ្វះការយល់ដឹងពីច្បាប់ទំលាប់របស់ប្រទេស។
ទោះរវល់ដោយបញ្ហាសុខភាពនិងកំពុងពនិត្យព្យាបាលនៅប្រទេសថៃ យ៉ាងណាក៏ដោយក៏លោកឧត្តសេនីយ៍ ស្នងការ បែន រត្ន័ បានបញ្ជាក់ឲ្យដឹងតាមសារអេឡិចត្រូនិកប្រាប់ភ្ងាក់ងារយើងឲ្យដឹងថា លោកបានដាក់បញ្ជារណែនាំ ទៅលោកស្នងការស្តីទី ធ្វើយ៉ាងណាត្រូវតែរកយុត្តិធម៍ជូនដល់ជនរងគ្រោះនិងចាប់ជនដៃដល់យកមកផ្តន្ទាទោសឲ្យបានដោយមិនលើកលែងនោះទេ ខុសគឺខុស ត្រូវធ្វើតាមច្បាប់ប្រទេស គ្មានអាងអំណាចខ្សែរទុយោ ទឹកលុយស្អីនោះទេត្រូវតែ បញ្ជូនទៅតុលាការ ៕ វណ្ណៈ