ភ្នំពេញ ៖ យុវជនម្នាក់ត្រូវឱពុកបង្កើតប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនខណៈរូបគេបានប្រើប្រាស់នូវសារធាតុញៀនច្រើនឆ្នាំលែងដឹងខុសត្រូវថែមទាំងរករឿងអុកឡុកក្នុងគ្រួសារ។
ហេតុការណ៍នេះកើតឡើនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១ខែកក្តា ឆ្នាំ២០១៧នៅចណុចផ្ទះលេខ១៩៤ ក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សត្ថកិច្ចបានអោយដឹងថាយុវជនបែកថ្នាំខាងលើនេះមានឈ្មោះ ប៉ែន ចាន់ឆៃយ៉ា អាយុ២៨ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើទីកន្លែងកំណើតសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ប្រភពពីឪពុក ឈ្មោះ ប៉ែន ស៊ន អាយុ៦៤ឆ្នាំ បានអោយដឹងថាកូនប្រុសរបស់គាត់បានប្រើប្រាស់គ្រឿងញៀច្រើនឆ្នាំមកហើយៗប៉ុន្តែគេមិនដែលអុកឡុកក្រុមគ្រួសារទេ។តែមួយរយះចុងក្រោយនេះកូនគាត់បានបែកៗហើយដល់ថ្ងៃកើតហេតុរូបគេបានជេរករឿងវាយគាត់ជាឱពុកទៀតផងទើបគាត់ទ្រាំមិនបានក៍ប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍និងឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នយុវជនរូបនេះបញ្ជូនទៅមណ្ឌលកែប្រែឪកាសខ្ញុំ ៕ តុង សីហា