ឃាត់ខ្លួនជនជាតិចិន២៣នាក់ ស្នាក់នៅក្នុងបុរីញ៉ូថោនគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានឃាត់ខ្លួន​ជនជាតិ​ចិនចំនួន២៣នាក់ ស្រី៦នាក់ដោយសង្ស័យស្នាក់នៅខុសច្បាប់និង គ្មានឯកសារត្រឹមត្រូវ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ក្រោមការ​ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើបអង្កេត​និង​អនុវត្តន៍​នីតិវិធីដោយមានសម្របសម្រួលពីព្រះរាជអាជ្ញារង​អមសាលាដំបូង​រាជធានីភ្នំពេញនិង ចូលរួមសហការពីអាជ្ញាធរ នគរបាលមូលដ្ឋានផង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញ ធ្វើការស្រាវជ្រាវរួចមកទើបឈាន​ដល់​ចុះប្រតិបត្តិការ ត្រួតពិនិត្យទាំងស្នាក់នៅរបស់ជនជាតិចិន ចំនួន៣គោលដៅ ផ្សេងៗគ្នា នៅក្នុងបុរីញូថោន សង្កាត់ចោមចៅ ហើយឃាត់ខ្លួនជនជាតិចិនចំនួន២៣នាក់ក្នុងនោះមាន ស្រី៦នាក់ផង ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិចិនទាំង២៣នាក់ខាងលើ ចូលមកស្នាក់នៅពុំមានឯកសារត្រឹមត្រូវ និងធ្វើការងារ ដោយខុសច្បាប់ ទើបកម្លាំងជំនាញ ស្រាវជ្រាវនិងចូលរួមពីនគរបាលចិនផងដែរ ចុះទៅត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន បាន២៣នាក់ នៅទីតាំងខាងលើ រួចនាំទៅសាកសួរនៅអគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print