ចិនថ្កោលទោស តៃវ៉ាន់អរគុណអាមេរិក​ដែលបានលក់អាវុធឲ្យ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង​ ដល់ការសម្រេចចិត្ត​របស់អាមេរិក ក្នុងការលក់​អាវុធទៅឲ្យ កោះតៃវ៉ាន ។ សកម្មភាពទាំងនោះនឹងធ្វើឲ្យការខិតខំ​កន្លងមកក្នុងការបង្កើនទំនាក់ទំនង​ អាមេរិកចិន ​លើ​គ្រប់​វិស័យ​ ទាំង​នយោបាយ​ការបរទេស ​និង​សេដ្ឋកិច្ច អាចប្រឈមនិងការបែកបាក់ ។ទំនាក់ទំនងដ៏ល្អទាំងនោះ ​ហាក់​កំពុង​តែ​សាប​រលាប ​ក្រោយ​ពេល​ ដែល​រដ្ឋាភិបាល​អាមេរិក ​បាន​សម្រេច​លក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់ ​ហើយ​ថែម​ទាំង​បាន​ដាក់​ពិន័យ​ធនាគារ​ចិន​មួយ​ទៀត​ផង។

រដ្ឋាភិបាលចិន ​ បាន​ជះ​កំហឹង​ដាក់​សហរដ្ឋ​អាមេរិក​ តាម​រយៈ​សំដី​របស់​លោក​ លូ កាង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន។ អ្នកនាំ​ពាក្យ​តំណាង​រដ្ឋាភិបាល​ចិន​រូបនេះ ​បាន​សម្តែង​ការ​មិនសុខចិត្ត ​ចំពោះ​ការ​ដែល​ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​ បាន​សម្រេច​បិទ​ច្រក​មិន​ឲ្យ​ធនាគារ​ចិន​មួយ​ ឈ្មោះ ​Dandong Bank ​រកស៊ី​នៅ​លើ​ផ្សារ​ហិរញ្ញវត្ថុ​អាមេរិក។

មិនត្រឹម​តែ​ប៉ុណ្ណោះ ​រដ្ឋាភិបាល​ចិន បានធ្វើការថ្កោលទោស​ជា​ឱឡាឫក​ ប្រឆាំង​នឹង​ការ​ដែល​អាមេរិក​ ​បាន​ចុះ​កិច្ចសន្យា​លក់​អាវុធ​ ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ​ក្នុង​តំលៃ ​ប្រមាន​ជា​១៣០០​លាន​ដុល្លារ។ លោកលូ កាង បាន​និយាយ​ថា ​រដ្ឋា​ភិបាល​ចិន​ ​សង្ឃឹម​ថា​ រដ្ឋាភិបាល​អាមេរិក​ និង​កែ​តម្រូវ​កំហុង​ឆ្គង​ទាំង​នេះ​ជា​បន្ទាន់ ​ពុំនោះ​ទេ ​គឺវា​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ ​រវាង​ប្រទេស​ទាំងពីរ។ អ្នក​នាំពាក្យ​ដដែល​នេះ ​ ក៏បាន​ឆ្លៀត​រិះគន់ ​សម្តី​របស់​ក្រសួង​ការបរទេស​អាមេរិក​​ ដែល​បាន​និយាយ​ថា​ព្រួយ​បារម្ភ​ពី​ការ​ចុះ​ថយ​ ​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​ នៅ​ដែន​ដី​ហុងកុង។

ផ្ទុយទៅវិញ មេដឹកនាំប្រទេសតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការស្វាគមន៍ ចំពោះដំណឹងថ្មី ស្តីអំពីកិច្ចព្រមព្រៀង លក់អាវុធជាលើកដំបូង របស់សហរដ្ឋអាមរិក ជាមួយនឹងតៃវ៉ាន់ នៅក្នុងអាណត្តិនៃការដឹកនាំ របស់ប្រធានាធិបតីអាមេរិក ដូណាល ត្រាំ ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើការសរសេរអាមេរិក ចំពោះការព្រមលក់ អាវុធឲ្យប្រទេសខ្លួន ដែលមានទំហំទឹកប្រាក់ជិត ១,៤ពាន់លានដុល្លារ ស្របពេលដែលកំពុង មានភាពតានតឹងកើនឡើង ជាមួយប្រទេស ចិន បន្ទាប់ពីលោកស្រី បដិសេធមិនព្រមទទួល យកគោលនយោបាយ “ចិនតែមួយ” របស់ប៉េកាំង ។

តាមប្រភពព័ត៌មានពី UPI លោកស្រីប្រធានាធិបតី ប្រទេសលើកោះរូបនេះ បាននិយាយថា ការផ្តល់ឲ្យនូវប្រព័ន្ធ ការពារជាតិទាំងនេះ នឹងជួយពង្រឹងដល់ សមត្ថភាពការពារជាតិតៃវ៉ាន់ ហើយនេះក៏នឹងជួយ បង្កើននូវទំនុកចិត្ត និងសមត្ថភាព ក្នុងការថែរក្សាឲ្យបាន នូវស្ថានភាពសន្តិភាព និងស្ថិរភាពទូទៅទឹកដីតៃវ៉ាន់ ៕

...

Taiwan President Tsai Ing-wen attends the annual Han Kuang military drill in Penghu, Taiwan May 25, 2017. REUTERS/Tyrone Siu
FILE PHOTO: Taiwan President Tsai Ing-wen attends the annual Han Kuang military drill in Penghu, Taiwan May 25, 2017. REUTERS/Tyrone Siu/Files

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print