រថយន្តRAV4បើកបរដោយជនបរទេសបុកទ្រូងផ្លូវទាំងព្រឹកនៅមុខសណ្ឋាគារឋានសួរ

ចែករំលែក៖

ភ្នំពេញ៖រថយន្តRAV-4បើកបរដោយជនបរទេសធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយមហាវិថីព្រះមុនីវង្ស លុះដល់ចំណុចផ្លូវបំបែកភ្លើងស្តុបមុខសណ្ឋាគា​រស និងសណ្ឋាគារឋានសួរផ្លូវហ្សារដឺហ្គោល កែងមហាវិថីព្រះមុនីវង្សក៏ជ្រុលបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ហើយក្រោយកើតហេតុអ្នកបើកបរដែលជាជនបរទេសនោះក៏ឡើងជិះរថយន្តផ្សេងជាគូរកនរបស់ខ្លួនគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ដែលពលរដ្ឋឃើញហេតុការណ៍បានសន្និដ្ឋានថា អ្នកបើកបរមានស្ថានភាពស្រវឹង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥០នាទីព្រឹកព្រលឹម ថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកហ្សាលដឺហ្គោល កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តបង្កហេតុនោះធ្វើដំណើរពីត្បូងមក លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវលាន់ដូចរន្ទះ។ បន្ទាប់ក៏ឃើញអ្នកបើកបរចុះពីលើរថយន្តស្មានតែខ្មែរគឺ ជាជនបរទេស ហើយឃើញរថយន្តមិត្តភ័ក្ត២នាក់ជិះម៉ាកហាយឡែនដឺជិះមកទន្ទឹមគ្នានោះឈប់រួចចុះមើលស្ថានភាពរថយន្តបង្កហេតុ១សន្ទុះ បន្ទាប់មកក៏នាំគ្នាឡើងជិះរថយន្តហាយឡែនដឺចេញទៅបាត់ទៅ។

ប្រភពពីអ្នករត់រ៉ឺម៉កកង់បីនៅសណ្ឋាគារឋានសួរបានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា របាំងថ្មចែកទ្រូងផ្លូវនេះត្រូវបានរថយន្តបុកចំនួនដងហើយ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។ កាលពីសប្តាហ៍មុនក៏មាន ករណីរថយន្តកាមរីទំនើបបុកទ្រូងផ្លូវនេះក្រឡាបផ្ងាជើងផងដែរ។

ភ្លាមនោះផងដែរ សមត្ថកិច្ចចរាចរណ៍ក៏ចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក់RAV-4ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2B-8045។ រថយន្តបង្កហេតុនេះ ត្រូវបានស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទុក ឲ្យភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕ ដោយ៖ ឌិន សុខស៊ីថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print