ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់២ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសធ្ងន់និងម្នាក់រងរបួសស្រាលខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូគុប៥០បើកបញ្ច្រស់ទិសមកបុកនិងម៉ូតូស្មាសពេញទំហឹង ។

IMG-20151003-WA0069

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីយប់ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥តាមបណ្តោយផ្លូវ២៧១នៅចំណុចមុខផ្សារហេងលីស្ថោតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកស្មាសវី ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1AW-5718បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ស្រាបតែមានម៉ូតូមួយគ្រឿងម៉ាកគុប៥០
ពណ៌សលាយទឹកបិច ពាក់ស្លាកលេខភ្នំពេញ1C-5448បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាស់ក៏មកបុកនិងម៉ូតូស្មាសវី ពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ទាំងសងខាងគឺភាគីខាងម៉ូតូស្មាសរងរបួសបាក់ភ្លៅវ ចំណែកភាគឺខាងម៉ូតូគុប៥០រងរបួសសន្លាប់ស្តូកស្តឹងនិងបុរសម្នាក់ទៀតដែលជិះពីក្រោយម៉ូតូស្មាសនោះរងរបួសស្រាល រីឯម៉ូតូទាំង២គ្រឿងវិញរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុក៏មានរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជនចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកថ្លារងចាំដោះស្រាយនៅពេលក្រោយ ៕

IMG-20151003-WA0072 IMG-20151003-WA0070 IMG-20151003-WA0074

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print