នគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់រថយន្តដឹកម៉ូតូគ្មានឯកសារគ្រប់គ្រាន់

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ចោមចៅបានធ្វើការឃាត់រថយន្តតាក់ស៊ីមួយគ្រឿងដឹកម៉ូតូម៉ាកស្កុកពីចំនួន១២គ្រឿង ដែលអត់មានឯកសារគ្រប់គ្រាន់និងជាម៉ូតូគេចពន្ធទទួលផលចោរកម្ម  យកទៅរក្សាទុក ​កាលពីវេលាម៉ោង៩និង៣០នាទី​យ​ប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥តាមបណ្ដោយផ្លូវវេងស្រេង ​ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

image1 (2)

សមត្ថកិច្ចបានអោយដឹងថា នៅមិនពេលកើតហេតុកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ ដោយមានបញ្ជាផ្ទាល់ពីលោក យឹម សារាន់ អធិការខណ្ឌពោធិ៍សែនជ័យ ចាក់កម្លាំងល្បាតក្នុង​មូលដ្ឋានតាមផ្លូវវេងស្រេងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ កុំអោយមានបទល្មើសផ្សេងៗខណៈកំពុងល្បាតស្រាប់់តែប្រ​ទះឃើញរថយន្តម៉ាក់ហ៊ីលុច ពណ៌ឈាមជ្រូកឆ្នូតទឹកប្រាក់ ពាក់ស្លាកលេខ  ឆ 3733.ភព2​ ជាប្រភេទរថយន្តតាក់ស៊ីមានដឹកម៉ូតូ​ចំនួន១២​គ្រឿងសុ​ទ្ធ​​តែ​ម៉ាកស្កុកពីទាំង​អស់​។ លុះពេលសមត្ថកិច្ចសួររកមើលឯក​សារ​​របស់ម៉ូតូបែរជាមិនមានគ្រប់គ្រាន់ ហើយម៉ូតូទាំង១២គ្រឿងនោះអត់ស្លាក​លេ​ខ ថែមទាំងដោះក្បាំងដោះស្តុបចេញអស់ហើយ  ប៉ុន្តែមានម៉ូតូ៣គ្រឿងពាក់ស្លាកលេខអក្សរថៃ  ទើបសមត្ថកិច្ចឃាត់យកទៅរក្សាទុកនៅប៉ុស្តិ៍ន​គរ​បាលចោមចៅ ដោយតំណាងខាងម្ចាស់​ម៉ូតូអះអាងថា​៣ថ្ងៃទៀតនឹងយកឯកសារមកបង្ហាញសមត្ថកិច្ច ។

តាមសម្តីរបស់អ្នកបើកបររថយន្តដឹកម៉ូតូ​មានឈ្មោះឈឹត ឌុល ភេទប្រុស អាយុ48ឆ្នាំមុខរបរត់តាក់ស៊ីរស់នៅភូមិអង្គតាសោម ឃុំអង្គតាសោមស្រុក​ត្រាំ​កក់​ ខេត្តតាកែវ​ បានឲ្យដឹងថា ម៉ូតូនេះគាត់ដឹកពីឃ្លាំងរំសេវយកទៅដាក់នៅអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមសម្តីរបស់លោក​ សុ​ខ ឡាយ អាយុ37ឆ្នាំទីលំនៅភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យដែលជាអ្នកតំណាងចេញមុខមកអះអាងថា​ម៉ូតូទាំង១២​គ្រឿងនេះបាននាំចេញពីឃ្លាំងរំសេវឃ្លាំងលេខ19នាំចេញទៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយម៉ូតូទាំងអស់នេះសុទ្ធតែមានពន្ធ រង់ចាំ៣ថ្ងៃទៀត​គា​ត់​នឹងឯកសារមកបង្ហាញសមត្ថកិច្ច ។

បច្ចុប្បន្នរថយន្តដែលដឹកម៉ូតូខាងលើត្រូវបានសមត្ថកិច្ចឃាត់ទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅរងចាំធ្វើការស្រាវជ្រាវបន្ត ៕

image2 (1)

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print