បាតុភូតគ្រោះធម្មជាតិរន្ទះបាញ់សម្លាប់បុរសម្នាក់និង២នាក់ទៀតរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ ភ្លៀងធ្លាក់ជោគជាំមួយលាយឡំខ្យល់​ និងផ្លេតបន្តោលភ្លែតៗហើយក៏មានរន្ទះបាញ់មកលើសារ៉ាវត្រូវបងប្អូនខ្មែរឥស្លាមបណ្តាលឱ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាលហើយត្រូវសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលាកាលពីម៉ោង៥ល្ងាចថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៧នៅចំណុចក្នុងសារ៉ាវស្ថិតនៅតាមបណ្តោយម៉ាតទន្លេមេគង្គភូមិ១សង្កាត់-ខណ្ឌជ្រោយចង្វា​(ជិត Hotel សុខខា) ។​

ប្រភពបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះមុីត ស្លេះ អាយុ៦៥ឆ្នាំស្នាក់នៅភូមិថ្មីឃុំឫស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្តាលទី២ឈ្មោះមីុតយ៉ានភេទប្រុសអាយុ៤៥ឆ្នាំស្នាក់នៅផ្ទះក្នុងក្រុមទី១០​ភូមិ១​សង្កាត់ខណ្ឌជ្រោយចង្វាររបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលាទី៣ឈ្មោះសេនណាសៀតអាយុ៤៩ឆ្នាំរស់នៅបណ្តោះអាសន្នកន្លែងកើតហេតុមានស្រុកកំណើតនៅស្រុកកោះធំខេត្តកណ្តាល។

ប្រភពព័ត៌មានឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិ៥នាក់កំពុងអង្គុយផឹកតែជជែកគ្នាលេងពីនេះពីនោះសុខៗនៅក្នុងសារ៉ាវ ក៏ស្រាប់តែមានភ្លៀងលាយឡំខ្យល់កន្ទ្រាក់យ៉ាងខ្លាំងមួយសន្ទុះក៏មានផ្លេកបន្ទោលព្រៀកៗ ស្រាប់តែមានរន្ទះបាញ់ផាំងមកចំសារ៉ាវតែម្តងបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង រីឯអ្នកផ្សេងទៀតសន្លប់លែងដឹងខ្លួនម្នាក់ពេលដឹងខ្លួននិងម្នាក់ទៀតរងរបួសស្រាលក៏នាំគ្នាដឹកតាមទូកមកមន្ទីរពេទ្យតែម្តង ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជាដោយបានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតរន្ទះនិងខ្យល់កន្ត្រាក់ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ ខែកក្កដា ឆ្នាំ២០១៧នេះ៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print