ខេត្តសៀមរាប ៖ បុរសម្នាក់អាយុ៤២ឆ្នាំ ពេលស្រវឹងសា្រប៉ងសម្លាប់ខ្លួនរហូត៣ដង់ទើបបានសំរេច ស្លាប់ចោលប្រពន្ធនិងកូនប្រុស ចំនួន ៣នាក់ នៅក្នុងបន្ទុក ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង ១០នាទីថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃជាប់មាត់ត្រពាំងតាវៀន ខាងកើតផ្ទះចម្ងាយប្រហែល៦០ម៉ែត្រ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
តាមការរៀបរាប់ពីប្រពន្ធ ជនរងគ្រោះឈ្មោះ ផន ស៊ីម អាយុ៣៨ឆ្នាំ បានប្រាប់ថា ប្ដីខ្ញុំ ឈ្មោះ សេង លាង អាយុ ៤២ឆ្នាំ មុខរបរលក់នំបុ័ងសាច់នៅតាមដងផ្លូវ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះ ជួល ក្រុមទី២ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មានកូន ប្រុស៣នាក់នៅក្នុងបន្ទុក ជាគ្រួសារក្រីក្រ សព្វថ្ងៃបានអង្គការជួយផ្គត់ផ្គង់ មុនពេលកើតហេតុប្ដីខ្ញុំ បានរុញរទេះ ទៅលក់នំបុ័ង ព្រឹក ល្ងាចៗ ដូចសព្វមួយដង ពេលលក់អស់ នាងខ្ញុំ ក៏ជិះម៉ូតូមកផ្ទះមុន ទុករទេះឱ្យគាត់រុញមកតាមក្រោយ ខណៈពេលបាត់គាត់យូរពេក នាងខ្ញុំ ក៏ទៅតាមរក ក៏ឃើញកំពុងផឹកស្រាជាមួយមិត្តភ័ក្ភនៅផ្ទះជួល ខ្ញុំក៏រុញរទេះមកផ្ទះមុន ស្រាប់តែគាត់ខឹងជេរខ្ញុំ រហូតដល់ផ្ទះ រួចយកឈើទល់រទេះមកវាយខ្ញុំមួយឈើ នៅវេលាម៉ោង៨និង១៥នាទីយប់ រហូតដល់ម៉ោង៩និង៣០នាទី គាត់ដើរចេញពីផ្ទះ ហើយកូនៗនិងអ៊ុំម្ចាស់ផ្ទះ ក៏បានដើររកដែរ ប៉ុន្តែរកមិនឃើញ ក៏នាំគ្នាត្រឡប់មកវិញ។
លុះព្រឹកឡើង ស្ត្រីអ្នករើសអេតចាយឈ្មោះ ឱក រឿនបាន ប្រទះឃើញចងកសម្លាប់ខ្លួននិងក្រមា ចម្រុះពណ៌ទៅនឹងដើមស្នាយ រួចរត់ទៅប្រាប់អ្នកភូមិៗក៏រាយការណ៍ដល់សមត្ថកិច្ច ទើបផ្អើលឆោឡោឡើង ។
ប្រពន្ធជនរងគ្រោះបានបញ្ចាក់ថាកន្លងមក ក្រុមគ្រួសារខ្ញុំធ្លាប់មានរឿងរកាំរកូសជាច្រើនដងហើយ ប៉ុន្តែបំណងដែលប្ដីខ្ញុំប៉ុនប៉ងសម្លាប់ខ្លួនពេលដែលស្រវឹងស្រានោះ មកដល់ថ្ងៃនេះមានចំនួន៣ដងហើយ លើកទី១ និង ទី២ ខ្ញុំតាមទាន់ក៏នាំគាត់មកផ្ទះវិញ។
ក្រោយពីកាត់ក្រម៉ាទំលាក់សាកសពមកដល់ដីសមត្ថកិច្ចក៏ធ្វើកោសល្យវិច្ឆ័យរួចសន្និដ្ឋានថាសាក សពជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានករណីឃាតកម្មអ្វីនោះទេរួចប្រគល់សាសពឱ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី