ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រ១គ្រឿង បានបើកឆ្លងផ្លូវដោយមុនពេលឆ្លងមិនបានមើលឆ្វេងស្ដាំមុខក្រោយឲ្យបានច្បាស់លាស់សិននោះទេ ហើយខណៈពេលកំុងឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីRX-350មួយគ្រឿងទៅដល់ ហើយបានវាក់ជាន់ហ្រ្វាំងមិនឈប់មិនទាន់ក៏បានកៀរពីក្រោយ។ពេលនោះបានបង្កឲ្យរងការខូចខាតស្រាល បន្ទាប់មកភាគីទាំងពីរទាំងពីរ មិនព្រមដោះស្រាយគ្នានោះទេ ព្រោះអាងមានក្រុមហ៊ុនធានារ៉ាប់រងរៀងៗខ្លួន ហើយបានទុករថយន្តនៅលើផ្លូវច្រង៉េងច្រង៉ាងបង្កការកកស្ទះចរាចរផងដែរ។
ឧប្បត្តិហេត្គ្រោះថ្នាក់ចរាចរនោះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័តមានបានឲ្យដឹងថា រថយន្តកុងតឺបង្កហេតុនោះ ម៉ាកVOLVOពណ៏ក្រហម ពាក់ស្លាកលេខភ្នំពេញ3C-7593 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើដំណើរតាមផ្លូវលំក្នុងទិសដៅពីលិចទៅកើតឡើងផ្លូវជាតិលេខ៣។ដោយមិនបានឈប់មើលឆ្វេងស្ដាំសិនទេ លុះពេលឆ្លងជិតផុតទៅហើយស្រាប់តែរថយន្ត១គ្រឿងទៀត ម៉ាកឡិចស៊ីសRX-350ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-1239បើកបេដោយបុេសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីត្បូងទៅជាងបានទៅដល់ល្មមនិងបានមៀរពីក្រោយរថយន្តកុងតឺន័រនោះបណ្ដាលឲ្យរងការខូចខាតស្រាលតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុភាគីរថយន្តឡិចស៊ីសបានទារសំណងចំនួន៥០ដុល្លារប៉ុន្តែខាងរថយន្តកុងតឺន័រព្រមសងតែ២០ដុល្លារប៉ុណ្ណោះទើបអត់ត្រូវគ្នា ហើយក្រោយមកភាគីទាំងសង្ខាងអាងមានក្រុមហ៊ុនធានារ៉ាប់រងរៀងៗខ្លួន។ទើបរង់ចាំឲ្យតំណាងក្រុមហ៊ុនធានារ៉ាប់រងនោះមកដោះស្រាយឲ្យ និងទុករថយន្តនៅលើផ្លូវច្រង៉េងច្រង៉ាងបង្កការកកស្ទះចរាចរផងដែរ៕សុខាសែនជ័យ
...