ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវចោរឆក់យកការបូបស្ពាយបានសម្រេចទាំងព្រឹកខណៈកំពង់ជិះម៉ូតូតាមផ្លូវគោលបំណងទៅបើកថ្នាំពេទ្យយកមកលេបនៅមន្ទីពេទ្យរុស្សីុ ។ លុះមកដល់ចំណុចមុខមន្ទីរពេទ្រព្រះកុសមៈស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិចបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសំរេចភ្លាមនោះស្រ្តីរងគ្រោះជិះដេញតាមពីក្រោយតែមិនទាន់ចោរក៍ជ្រុលទៅបុកម៉ូតូអ្នកដំណើរពីក្រោយបណ្ដាលដួលបោកក្បាលហូរឈាមនិងមានការបាត់ការចងចាំបន្តិចបន្ទួច។
ករណីឆក់កាបូបនេះបង្កការភ្ងាក់ផ្អើលកាលពីម៉ោង៦ព្រឹកថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៧ នៅតាមបណ្ដាយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះដែលចោរឆក់កាបូបមានឈ្មោះ យឿន សុីវូន (ហៅនី) អាយុ៤៤ឆ្នាំស្នាក់នៅម្ដុំកាំកូសុីតធីហើយគោលបំណងទៅបើថ្នាំនៅពេទ្ររុស្សុី។
ស្រ្តីរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូ១គ្រឿងម៉ាកសងC125ពណ័ខ្មៅពាក់ស្លាក លេខភ្នំពេញ1O.5520ចេញពីផ្ទះទៅបើកថ្នាំនៅមន្ទីរពេទ្ររុស្សុីដោយជិះតាមបណ្ដាយផ្លូវ៥៩៨រហូតមកដល់ផ្លូវ២៧១ ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិចបើកតែម្នាក់ឯងធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសំរេចភ្លាមៗនោះគាត់ក៍ជិះម៉ូតូដេញតាមចោរឆក់នោះពេលមកដល់ចំណុចផ្លូវ១៨២ កែងផ្លូវ២៧១ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងនៅពីមុខពេញទំហឹងបណ្ដាលគាត់ដួលបោកក្បាលទៅនិងថ្នល់ហូរឈាម សន្លាប់មួយសន្ទុះ។
ក្រោយពីដឹងខ្លួនមកវិញស្រ្តីខាងលើហាក់បីដួចជាបាត់ការចងចាំដោយសួរអ្វីក៍មិនដឹងដែរបានប្រហែលជា១ម៉ោងមានក្រុមគ្រួសារគាត់មកទទួលយកទៅមន្ទីរដើម្បីព្យាបាល។ហើយប្រាប់ថាបាត់កាបូបស្ពាយ តែមិនដឹងថាសម្ភារៈនៅក្នុងកាបូបនោះមានអ្វីខ្លះនោះព្រោះដួលបោកក្បាលហូឈាមរវើរវាយ។
ចំណែកម៉ូតូដែលគាត់បើកបុកគេពីក្រោយនិងគឺម្ចាស់គាត់មិនទាមទារសំណាងអ្វីទេគឺយកទៅជួសជុលខ្លួនឯង៕
តុង សីហា