អង្គភាពសារព័ត៌មាន​ CAM POST ( ខេមប៉ុស្តិ៍​ )ចាប់ផ្តើមផ្សាយផ្លូវការ

ចែករំលែក៖

ភ្នំពេញ​៖ វិស័យសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា​ កំពុងរីកសុះសាយនឹងធ្វើការប្រកួតប្រជែងទីផ្សារ​ ក្នុងនោះមានទាំងទូរទស្សន៍​ វិទ្យុ​ កាសែត​ និងគេហរទំព័រ​ ។​ ជាមួយនឹងការរីកវិសាលភាពទីផ្សារព័ត៌មាន​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ លោក​ ខៀវ​ កញារីទ្ធ​ ក៍បានជម្រុញឲ្យអ្នកសារព័ត៌មានទាំងអស់ចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានឲ្យបានលឿន​ ពិសេសគឺផ្តោតទៅលើចំណេះដឹងនិងបញ្ហាសង្គម​។

លើសពីនេះលោក​ ខៀវ​ កញារីទ្ធ​ ក៍បានចាប់អារម្មណ៍​ ទៅលើសារព័ត៌មាន​អនឡាញថ្មីមួយ​ ដែលទើបនឹងបង្កើតឡើងតាមរយះApp ព័ត៌មាន​ ទូរស័ព្ទឆ្លាតវៃ​ របស់ស្មាតហ្វូន​ ដោយលោកចាត់ទុកថា​ អ្នកសារព័ត៌មាន​ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មាន​លឿន​ ច្បាស់​ ហើយទុកចិត្តបាន​សម្រាប់អ្នកមើលនិងអ្នកអាន​ ។

លោក​ ស្រេង​ ដារ៉ា​ អតីតអ្នកឆ្លើយឆ្លង​ព័ត៌មាន​ ផ្នែកសន្តិសុខ
សង្គម​ ព្រឹត្តិការណ៍នយោបាយនិងព័ត៌មានទាន់ហេតុការណ៍
ប្រចាំស្ថានីយ៍ទូរទស្សន៍​ បាយ័ន​រួមនិងកាសែត និងបច្ចុប្បន្នជានាយកប្រតិបត្តិអង្គភាពសារព័ត៌មាន​ CAM POST ( ខេមប៉ុស្តិ៍​ ) បានលើកឡើងថា​ វិស័យសារព័ត៌មានគឺមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានដល់ដៃអ្នកមើល​ ។

អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង១០ឆ្នាំ​ រូបនេះបានបន្តថា​ ក្រៅពីការផ្តល់ព័ត៌មានទាន់ហេតុការណ៍​ App របស់សារព័ត៌មាន​ CAM POST ក៍ត្រៀមផ្តល់ព័ត៌មានដ៍សំបូរបែប
លឿន​ ច្បាស់និងប្រកបដោយភាពសុក្រិតដល់ដៃអ្នកមើលនិងអ្នកអានផងដែរ​ ។

លោក​ ស្រេង​ ដារ៉ា​ បានបញ្ជាក់ថា​ ក្រៅពីការផ្តល់ព័ត៌មានចម្រុះ​ អង្គភាពព័ត៌មានCAM POST ក៍ត្រៀមផ្សព្វផ្សាយនិងចូលរួមចំណែកជួយសង្គមផងដែរ​ ដោយលោកយល់ថា​ បញ្ហាសង្គមជាកត្តាចំបងដែលរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទៅ​ កំពុងចាប់អារម្មណ៍និងយកចិត្តទុកដាក់​ ។

នាយកប្រតិបត្តិ​ វ័យ៣៨ឆ្នាំរូបនេះ​ បានលើកឡើងទៀតថា​ ដោយសារតែស្រលាញ់សង្គមនិងចង់ផ្តល់ព័ត៌មានដល់ដៃប្រជាពលរដ្ឋភ្លាមៗ​ លោកបានសម្រេចបង្កើតជាApp ព័ត៌មានថ្មី​មួយ​ តាមរយះទូរស័ព្ទដៃឆ្លាតវៃរបស់ស្មាតហ្វូន​ ដោយគ្រាន់តែចូលកាន់App Store ( IOS ) និងPlay Store (Android ) រួចវាយអក្សរថា​ ” campost ” បន្ទាប់មកចុច
ដោនលោតជាការស្រេច​ ។​ លើសពីនេះCAM POST ក៍មានគេហរទំព័រ​ផងដែរ​ តាមរយះអាស័យដ្ឋាន​
( www.campost.news ) ឬចូលទៅកាន់ទំព័រFacebook
CAM POST , Campost Tv និង​ Campost Global ។

ជាមួយគ្នានោះ​ លោក​ ស្រេង​ ដារ៉ា​ ក៍បានប្រាប់ថា​ App ព័ត៌មាន​ CAM POST នឹងផ្សាយផ្លូវការនៅថ្ងៃទី៧ខែកក្កដា​ ឆ្នាំ២០១៧នេះ​ បន្ទាប់ពីផ្សាយសាកល្បងអស់រយះពេល៤ខែ​ ពោលគឺចាប់ផ្តើមផ្សាយសាកល្បងតាំងពីថ្ងៃទី២ខែមីនា​ ឆ្នាំ២០១៧​ មក​ ។​ លើសពីនេះលោក​ ស្រេង​ ដារ៉ា​ ក៍សូមថ្លែងអំណរ​ គុណដល់ថ្នាក់ដឹកនាំក្នុងអង្គភាព​ ព្រមទាំងបុគ្គលិកនិងសហការីទូទាំងរាជធានី​ ខេត្តផងដែរ​ ដែលពួកគេម្នាក់ៗខិតខំ​ រកព័ត៌មានថ្មីៗ​ និងសំបូរបែបដើម្បីផ្សាយជូនប្រិយមិត្តអ្នកអាន​ បើគ្មានពួកគេ​ ព័ត៌មានមិនអាចដំណើរការឬគ្មានថ្ងៃនេះបានឡើយ​ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print