ភ្នំពេញ៖ វិស័យសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កំពុងរីកសុះសាយនឹងធ្វើការប្រកួតប្រជែងទីផ្សារ ក្នុងនោះមានទាំងទូរទស្សន៍ វិទ្យុ កាសែត និងគេហរទំព័រ ។ ជាមួយនឹងការរីកវិសាលភាពទីផ្សារព័ត៌មាន រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ ក៍បានជម្រុញឲ្យអ្នកសារព័ត៌មានទាំងអស់ចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានឲ្យបានលឿន ពិសេសគឺផ្តោតទៅលើចំណេះដឹងនិងបញ្ហាសង្គម។
លើសពីនេះលោក ខៀវ កញារីទ្ធ ក៍បានចាប់អារម្មណ៍ ទៅលើសារព័ត៌មានអនឡាញថ្មីមួយ ដែលទើបនឹងបង្កើតឡើងតាមរយះApp ព័ត៌មាន ទូរស័ព្ទឆ្លាតវៃ របស់ស្មាតហ្វូន ដោយលោកចាត់ទុកថា អ្នកសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានលឿន ច្បាស់ ហើយទុកចិត្តបានសម្រាប់អ្នកមើលនិងអ្នកអាន ។
លោក ស្រេង ដារ៉ា អតីតអ្នកឆ្លើយឆ្លងព័ត៌មាន ផ្នែកសន្តិសុខ
សង្គម ព្រឹត្តិការណ៍នយោបាយនិងព័ត៌មានទាន់ហេតុការណ៍
ប្រចាំស្ថានីយ៍ទូរទស្សន៍ បាយ័នរួមនិងកាសែត និងបច្ចុប្បន្នជានាយកប្រតិបត្តិអង្គភាពសារព័ត៌មាន CAM POST ( ខេមប៉ុស្តិ៍ ) បានលើកឡើងថា វិស័យសារព័ត៌មានគឺមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានដល់ដៃអ្នកមើល ។
អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង១០ឆ្នាំ រូបនេះបានបន្តថា ក្រៅពីការផ្តល់ព័ត៌មានទាន់ហេតុការណ៍ App របស់សារព័ត៌មាន CAM POST ក៍ត្រៀមផ្តល់ព័ត៌មានដ៍សំបូរបែប
លឿន ច្បាស់និងប្រកបដោយភាពសុក្រិតដល់ដៃអ្នកមើលនិងអ្នកអានផងដែរ ។
លោក ស្រេង ដារ៉ា បានបញ្ជាក់ថា ក្រៅពីការផ្តល់ព័ត៌មានចម្រុះ អង្គភាពព័ត៌មានCAM POST ក៍ត្រៀមផ្សព្វផ្សាយនិងចូលរួមចំណែកជួយសង្គមផងដែរ ដោយលោកយល់ថា បញ្ហាសង្គមជាកត្តាចំបងដែលរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទៅ កំពុងចាប់អារម្មណ៍និងយកចិត្តទុកដាក់ ។
នាយកប្រតិបត្តិ វ័យ៣៨ឆ្នាំរូបនេះ បានលើកឡើងទៀតថា ដោយសារតែស្រលាញ់សង្គមនិងចង់ផ្តល់ព័ត៌មានដល់ដៃប្រជាពលរដ្ឋភ្លាមៗ លោកបានសម្រេចបង្កើតជាApp ព័ត៌មានថ្មីមួយ តាមរយះទូរស័ព្ទដៃឆ្លាតវៃរបស់ស្មាតហ្វូន ដោយគ្រាន់តែចូលកាន់App Store ( IOS ) និងPlay Store (Android ) រួចវាយអក្សរថា ” campost ” បន្ទាប់មកចុច
ដោនលោតជាការស្រេច ។ លើសពីនេះCAM POST ក៍មានគេហរទំព័រផងដែរ តាមរយះអាស័យដ្ឋាន
( www.campost.news ) ឬចូលទៅកាន់ទំព័រFacebook
CAM POST , Campost Tv និង Campost Global ។
ជាមួយគ្នានោះ លោក ស្រេង ដារ៉ា ក៍បានប្រាប់ថា App ព័ត៌មាន CAM POST នឹងផ្សាយផ្លូវការនៅថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីផ្សាយសាកល្បងអស់រយះពេល៤ខែ ពោលគឺចាប់ផ្តើមផ្សាយសាកល្បងតាំងពីថ្ងៃទី២ខែមីនា ឆ្នាំ២០១៧ មក ។ លើសពីនេះលោក ស្រេង ដារ៉ា ក៍សូមថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំក្នុងអង្គភាព ព្រមទាំងបុគ្គលិកនិងសហការីទូទាំងរាជធានី ខេត្តផងដែរ ដែលពួកគេម្នាក់ៗខិតខំ រកព័ត៌មានថ្មីៗ និងសំបូរបែបដើម្បីផ្សាយជូនប្រិយមិត្តអ្នកអាន បើគ្មានពួកគេ ព័ត៌មានមិនអាចដំណើរការឬគ្មានថ្ងៃនេះបានឡើយ ៕
ដោយ៖ សហការី