ភ្នំពេញ ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ នរគបាលអន្តោប្រវេសន៍កម្ពុជា សហការជាមួយនរគបាលប្រទេស ចិន នៅថ្ងៃនេះចានចាប់បញ្ជូនជនជាតិចិនចំនួនទាំង៧៤នាក់ តាមជើងយន្តហោះឲ្យត្រឡប់ទៅប្រទេសចិនវិញ ។ ពួកគេទាំងអស់នោះ ជាឧក្រិដ្ឋជនចាប់ជំរិតឆ្លងដែន ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានឲ្យដឹងថា ការសម្រេចបណ្តេញចេញជនជាតិចិនចំនួន៧៤នាក់ ក្នុងនោះមានស្រី២១នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធ Internet (VOIP) ក្រោយបង្ក្រាបបាននៅដើមខែនេះនៅ ។
សូមជម្រាបថាកម្លាំងនគរបាលអន្ដោប្រវេសន៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ បើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបជនជាតិចិនទាំង៧៤នាក់ ពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet នៅរាជធានី-ខេត្ត ពោលគឺនៅរាជធានភ្នំពេញ, ខេត្តកំពត និងខេត្តកណ្ដាល ៕ ជាយក្រុង
...