បណ្ដេញ​ចេញជនជាតិ​ចិនទាំង៧៤នាក់ពី​កម្ពុជា ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋជនចាប់ជំរិតឆ្លងដែន តាមអីុនធើណេត

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ  នរគបាលអន្តោប្រវេសន៍កម្ពុជា សហការជាមួយនរគបាលប្រទេស ចិន នៅថ្ងៃនេះចានចាប់បញ្ជូនជនជាតិចិនចំនួនទាំង៧៤នាក់ តាមជើងយន្តហោះឲ្យត្រឡប់ទៅប្រទេសចិនវិញ ។ ពួកគេទាំងអស់នោះ ជាឧក្រិដ្ឋជនចាប់ជំរិតឆ្លងដែន ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋានបានឲ្យដឹងថា  ការសម្រេច​បណ្តេញចេញ​ជនជាតិ​ចិន​ចំនួន៧៤នាក់ ក្នុងនោះមានស្រី២១នាក់ ពាក់ព័ន្ធករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet (VOIP) ក្រោយ​បង្ក្រាបបាន​នៅ​ដើមខែ​នេះនៅ​ ។

សូមជម្រាបថា​កម្លាំង​នគរបាល​អន្ដោប្រវេសន៍ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​ជនជាតិ​ចិនទាំង៧៤នាក់ ពាក់ព័ន្ធនឹងការចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet នៅរាជធានី-ខេត្ត ពោលគឺ​នៅ​រាជធាន​ភ្នំពេញ, ខេត្តកំពត និង​ខេត្តកណ្ដាល ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print