ហេង ចាន់វិសាល ធ្វើខួបអត់គ្រោងទុក

ចែករំលែក៖

ភ្នំពេញ ៖ ហេង ចាន់វិសាល ដែលតារាសម្តែងនិងចម្រៀងបានរៀបចំពិធី ខួបកំណើតគម្រប់ វ័យ២៤ឆ្នាំរបស់ខ្លួនកាលពីរាត្រីថ្ងៃទី៩ខែកក្កដានេះក្រោមវត្តមានភ្ញៀវជាង១០០នាក់នៅភោជនីយដ្ឋានMoon Light ។ ទោះជាយ៉ាង​ណាតារាប្រុសរូបនេះថ្លែងការសុំទោសទៅកាន់ មិត្តរួមអាជីពដែលលោកមិនបានអញ្ជើញបានគ្រប់គ្នាព្រោះតែមិនបានគ្រោងទុក។

សិល្បករជិតស្និទមួយចំនួនបានចូលរួមកម្មវិធីខួបកំណើតលោក ហេងចាន់ វិសាល ទោះ មានភ្លៀងធ្លាក់ក្តី។ តារាសម្តែងរូបនេះបញ្ជាក់ថាបានបញ្ជាក់ថាមិនមានគម្រោងទុកមុនយូថ្ងៃទើបខកខានក្នុងការអញ្ជើញភ្ញៀវជាអ្នកសិល្បករដែលបានស្គាល់គ្នា។លោកថាអ្នកជិតដិតខ្លាំងនិងសាច់ញាតិជាង១០តុប៉ុណ្ណោះដែលត្រូវបានអញ្ជើញដែលភាគច្រើន​ហៅតាមហ្វេសប៊ុកនិងការខលដោយផ្ទាល់។លោកបន្តថាបើអញ្ជើញអ្នកស្គាល់ទាំងអស់អាចនឹងពី៣០០ទៅ​៤០០​នាក់​ប៉ុន្តែលោករៀបចំមិនទាន់។លោកថាការជ្រើសរើសទីតាំងខាងលើដើម្បីប្រារព្វពិធីគឺព្រោះតែលោកជាអ្នកចម្រៀងប្រចាំក្រុមនៅទីនេះស្រាប់ផងដែរ។

តារាសម្តែងទទួលបានការកោតសរសើរខ្លាំងពីអ្នកទស្សនាក្នុងតួសម្តែងជាភេទទី៣ក្នុងរឿង”កំណត់ហេតុនាងនាថ”​រូបនេះបន្តថាគ្រាន់តែជាការជួបជុំមិត្តភ័ក្កិហើយឆ្នាំក្រោយលោកអាចនឹងធ្វើធំជាងនេះប្រសិនបើលោកមានពេលគ្រប់គ្រាន់។លោកថាការងារសិល្បៈកាន់តែរីកចម្រើនពិសេសក្រោយពេលលោកបន្តចេញថតឲ្យផលិតកម្មឥន្ទ្រានិម្មិតរឿង”សសរកន្លោង”ហើយបើឆ្នាំក្រោយការងារកាន់តែល្អលោកនឹងរៀបចំពិធីជួបជុំឲ្យកាន់តែពិសេសជាងមុន។

អ្វីដែលលោកបួងសួងនៅថ្ងៃនេះគឺសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារនិងសុំឲ្យការងារកាន់តែរីកចម្រើន ហើយលោកសន្យាថានឹងបង្កើនសមត្ថភាពច្រៀង និងសម្តែងសម្រាប់បម្រើអារម្មណ៍ទស្សនិកជនបន្តផងដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print