ពុលដំឡូងមីស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ដំឡូងមីបានប្រហារជីវិតក្មេងស្រីម្នាក់ភ្លាមៗក្រោយពីបានបរិភោគដំឡូងស្ងោ និង៤នាក់ផ្សេងទៀតបានរងរគ្រោះធ្ងន់ស្រាល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចថាករណីដែលបណ្ដាលឲ្យមានការពុលដំឡូងមីគឺដោយតែជនរងគ្រោះទាំងនោះបាន យកដំឡូងមីទៅស្ងោហូបជុំគ្នា។ហើយដំឡូងមីដែលយកមកស្ងោហូបបណ្ដាលអោយពុលនេះសង្សយ័ដាក់ជីគីមីនិងបាញ់ថ្នាំជុំនួយអោយល្អនិងឆាប់ធំហើយទើបបង្ករអោយមានសាធាតុ​ពុលពីព្រោះបើដំឡូងដាំរបៀបធម្មជាតិគឺមិនមានសាធាតុពុលទេតែងតែស្ងោរនិងដុតបរិភោគបាន។

ជនរងគ្រោះដោយសារពុលដំឡូងមីទី
១- ឈ្មោះ លី លាង ភេទស្រី អាយុ ១ ឆ្នាំ រស់នៅភូមិខាងលើ បណ្តាលឲ្យស្លាប់
២- ឈ្មោះ នាង លីហ៊ាន ភេទប្រុស អាយុ ១១ ឆ្នាំ រស់នៅភូមិជាមួយគ្នា ( ធ្ងន់ ) ។
៣- ឈ្មោះ នាង សុខហ័រ ភេទស្រី អាយុ០៩ឆ្នាំ រស់នៅភូមិជាមួយគ្នា ( ធ្ងន់ )
៤- ឈ្មោះ តាន់ ស៊ាវមីុ ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិជាមួយគ្នា ( ស្រាល )
៥- ឈ្មោះ ជិន ដាវុធ ភេទ ប្រុសអាយុ ១០ ខែ រស់នៅភូមិជាមួយគ្នា (ស្រាល ) ។

បច្ចប្បន្នជនរងគ្រោះដែលបានស្លាប់សមត្ថកិច្ចកោសល្យវិច្ចយ័រួចប្រគល់ជួនក្រុមគ្រួរសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីរីឯជនរងគ្រោះធ្ងន់ស្រាលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print