ធ្លាយទុយយោប្រេងសាំងផ្ទុះឆេះរថយន្តធុនដ្រាមួយគ្រឿងលើផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកណ្តាល ៖  រថយន្តធុនដ្រា១គ្រឿងរងការឆាបឆេះបណ្តាលឲ្យខូចខាតទាំងស្រុង នៅលើផ្លូវជាតិលេខ៤ មុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅម៉ោង៨ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ។

រថយន្តរងការឆាបឆេះម៉ាកតូយូតា ធុនត្រា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AN-6896 បើកបរដោយ ឈ្មោះ ឆឹម ឬទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ នៅផ្ទះD៥៤ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ។

បើកបរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ  ។ លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែធ្លាយទុយយោប្រេងសាំង បណ្តាលឲ្យឆាបឆេះផ្នែកខាងក្រោយរថយន្តតែម្តង ។

ក្នុងការអន្តរាគមន៍បាញ់ទឹកពន្លត់នោះ សមត្ថកិច្ចប្រើកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍៣៥នាក់ និងរថយន្តពន្លត់អគ្គិភ័យស្រុកចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់៤រថយន្ត ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print