ម៉ូតូវីវ៉ាប៉ះគ្នាជាមួយសង់កូរ៉េ បណ្តាលឲ្យរបួសធ្ងន់២នាក់ នៅមុខបុរីពេជ្រ លើផ្លូវជាតិលេខ២១

ចែករំលែក៖

ខេត្តកណ្តាល ៖ ហ៊្សុយស៊ុយគីវីវ៉ាសាកកម្លាំងជាមួយសង់កូរ៉េ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល កាលពី វេលា​ម៉ោងវេលាម៉ោង៥ និង៤៥នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចមុខបុរីពេជ្រ លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូហ៊្សុយស៊ុយគី ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ1C-4393 ​ អ្នកបើកបរ​មិន​ទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ។ បើកក្នុងទិសដៅពីជើងទៅត្បូង ។​ លុះធ្វើដំណើរមកដល់ចំណុចខាងលើបាន​ជែង​រថយន្ត១គ្រឿង ក៏ជ្រុកបុកម៉ូតូម៉ាកស៊ីធីសេ១០០កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខ រ 0490 ភព១ ។ បើកបរដោយឈ្មោះ រី ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ របួសធ្ងន់ ក្នុងទិសដៅពីត្បូងមកជើង រួមដំណើរដោយ ឈ្មោះយាយ លី ភេទប្រុស អាយុ៣២ឆ្នាំ ។ អ្នកទាំង២មានទីលំនៅក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកតាមរថយន្តស្នងការដ្ឋានខេត្តកណ្តាលយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ។ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្ន ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print