ឥឡូវអ្នកអាចដោះសោកុំព្យូទ័រ Window 10 ដោយប្រើកម្មវិធីអានស្នាមម្រាមដៃរបស់ Galaxy S8

ក្រុមហ៊ុន Samsung កំពុងធ្វើការ update កម្មវិធី Flow របស់ខ្លួនដើម្បីបន្ថែមការគាំទ្រសម្រាប់មុខងារ Windows Hello របស់ Windows 10 ។ ពពួកស្មាតហ្វូនដូចជា Galaxy S6, S7, និង S8 នឹងអាចដោះសោប្រព័ន្ធប្រតិបត្តិការ Windows 10 PCs ដោយប្រើកម្មវិធីអានស្នាមម្រាមដៃ។ ក្រុមហ៊ុន Samsung បានណែនាំពីសមត្ថភាពដើម្បីដោះសោ Galaxy TabPro S របស់ខ្លួនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ជាមួយ កម្មវិធី Samsung Flow សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android កាលពីឆ្នាំមុនហើយការពង្រីកនេះមានន័យថា Windows 10 PC ណាមួយត្រូវបាន support និង ដំនើរការបានហើយ ។

ជាមួយនឹងការគាំទ្រស្នាមម្រាមដៃក្រុមហ៊ុន Samsung ក៏មានលទ្ធភាពអាច sync រាល់ notifications របស់ស្មាតហ្វូនទៅនឹងកុំព្យូទ័ររបស់អ្នកផងដែរ។ នេះក៏ធ្លាប់មានសម្រាប់ក្រុមហ៊ុន Samsung ផងដែរប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុននេះកំពុងពង្រីកវាទៅគ្រប់ឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការ Windows 10 ។ កម្មវិធី Flow ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung គឺអាចរកបាននៅពេលនេះ ហើយអ្នកនឹងត្រូវការកុំព្យូទ័រដែលកំពុងដំណើរការកំណែចុងក្រោយបំផុតរបស់អ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Windows 10 ដើម្បីទទួលបាន features ថ្មីៗ។

ហេង លក្ខិណា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print