កំពុងអង្គុយអ៊ុតអាប៉ោងយ៉ាងសប្បាយ សមត្ថកិច្ចទៅក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងមួយក្រុមត្រូវបានសមត្ថកិច្ចនគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួនខណះដែលក្រុមញៀនល្បែងខាងលើនេះកំពុងតែចំតិតអ៊ុតយ៉ាងសប្បាយ។ក្រោយពីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងហើយកម្លាំងនគរបាលបានប្រមូលម៉ូតូចំនួន៧គ្រឿងទៀតផង។
ករណីបង្ក្រាបក្រុមអ្នកញៀនល្បែងខាងលើធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នៅចំណុចព្រៃខាងជើងភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឧដុង្គបានអោយដឹងថាក្រុមអ្នកញៀនល្បែង៤នាក់ដែលនគរបាលឃាត់ខ្លួនទី១ឈ្មោះ ហែល ខេន
ភេទប្រុស អាយុ៣៧  ឆ្នាំមុខរបរធ្វើស្រែរស់ នៅក្នុងភូមិអូរក្រសារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទី២ឈ្មោះ គង់ ឡុង ភេទប្រុស អាយុ៥២ ឆ្នាំមុខរបរធ្វើស្រែ រស់នៅក្នុងភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៣ ឈ្មោះ ថែម ថន ភេទប្រុស អាយុ៣៩  ឆ្នាំមុខរបរធ្វើស្រែ រស់នៅក្នុងភូមិ ច្រកពុល ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺនិងទី៤ ឈ្មោះ ហៀក ហាយ ភេទប្រុស អាយុ៤៤ ឆ្នាំ រស់នៅក្នុងភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯកខឹមសាម៉ុនអធិការនគរបាលស្រុកបានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រីសមសាមួនស្នងការនគរបាលខេត្តរូបលោកបានដឹកនាំកម្លាំងក្រោយបញ្ជាចុះល្បាតក្នុងមូលដឋ្ឋានដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ក្នុងពេលដែលកំពុងល្បាតក៏មានសេចក្តី រាយការណ៍ពីប្រជាពល រដ្ឋថាមានមនុស្សមួយក្រុមដែលញៀនល្បែងជាច្រើននាក់បានប្រមូលផ្តុំគ្នាមកលេងអាប៉ោងនៅក្នុងព្រៃខាងជើងភូមិ ស្តុកស្អាត ជាច្រើននាក់។
លោកអធិការបន្តថាបន្ទាប់ពីទទួលបានការរាយការណ៍រួចមកកម្លាំងនគរបាលជំនាញបានស្រាវជ្រាវនិងចុះទៅទីតាំងខាងលើដើម្បីឃ្លាំមើលហើយក៏ប្រទះឃើញមនុស្សមួយក្រុមកំពុងតែអង្គុយអ៑ុតអាប៉ោងក៏ឈានទៅដល់បង្ក្រាបបានមនុស្សចំនួន០៤ ម៉ូតូចំនួន០៧គ្រឿងដោយឡែកមនុស្ស៣នាក់ទៀតបានរត់គេចខ្លួនរួចបន្សល់តែម៉ូតូនៅនឹងកន្លែង។
ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងរួចមកសមត្ថកុចហចរបស់លោកបានដកហូតវត្ថុតាងមួយចំនួនមានដូចជាកំរាលក្រាល ចាក់អាប៉ោង០១ ចាន០១និងផ្តិលគ្រប០១ មេអាប៉ោងចំនួន០២ទៀតផង។
នៅចំពោះមុខសមត្ថកិច្ចក្រុមអ្នកញៀនល្បែងទាំងនេះបានឆ្លើយសារភាពថាពួកគាត់ពិតជាបាននាំគ្នាលេងល្បែងដែលច្បាប់ហាមឃាត់ប្រាកដមែន។
នៅព្រឹកថ្ងៃទី១០កក្កដា២០១៧បន្ទាប់ពីធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង០៤នាក់ខាងលើនគរបាលបានធ្វើការសួរនាំរួចបានកសាងសំណុំរឿងបញ្ជូនមកកាន់ការរិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់​ ៕   សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print