នគរបាលប៉ុស្តិ៍បឹងកក់២ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១:៤៥ នាទីរំលងអាធ្រាត្រ នគរបាលប៉ស្តិរដ្ឋបាលបឹងកក់ ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ ស្តែងពីបទលួចម៉ូតូ ប្រព្រឹត្តនៅចំណុចមុខផ្ទះជួលគ្មាន លេខ ផ្លូវរថភ្លើង ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ង៉ែត បូរ៉ាន់ ហៅ រ៉ាន់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះលេខ​៦៨Eo ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ : ឈ្មោះ វណ្ណ ថារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះ លេខ២៩៦G7 ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ ម៉ូតូចំនួន១គ្រឿងម៉ាកSuzuki Smashv ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BB-4857 មានលេខតួ និង​លេខម៉ាស៊ីន 110220 ( បានប្រគល់ អោយជនរងគ្រោះវិញ ) ។

ដំណើររឿងហេតុនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១:៤៥នាទីរំលងអាធ្រាត្រ ជនរង គ្រោះបាន​មក​បន្ទប់ដែលប្អូនជួលស្នាក់នៅ ( ចំណុច កើតហេតុ ) បានចតម៉ូតូទុដោយចាក់សោរត្រឹមត្រូវ ហើយបានដើរចូលបន្ទប់ដើម្បីផ្លាស់ខោអាវ មួយសន្ទុះ បានចេញពីបន្ទប់មកវិញ ស្រាប់តែបាត់ម៉ូតូ ភ្លាមនោះ ជនរងគ្រោះ និងមិត្តភ័ក្រ្ត បាននាំគ្នាជិះម៉ូតូស្វែង ក៌បាន ប្រទះឃើញជនសង្ស័យកំពុងដើរ ក៌បានឃាត់ខ្លួនយក មកប្រគល់អោយសមត្ថកិច្ចនគរ​បាលប៉ុស្តិបឹងកក់ទី២ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យសារភាពថា ពេលលួចម៉ូតូ របស់ជនរងគ្រោះបានហើយ ក៌បានជិះមកមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ពេលនោះ​មានសន្តិសុខហៅសួរនាំ ដោយ សារភ័យខ្លាចសន្តិសុខឃាត់ខ្លួន ក៏បានផ្តួម៉ូតូចោលរត់ គេចខ្លួន ក៌បានជួបជនរងគ្រោះឃាត់រូបខ្លួនប្រគល់ឱ្យយ សមត្ថកិខ្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print