បុរសម្នាក់ បើកម៉ូតូម៉ាកPCX  សង្ស័យស្រវឹងស្រាក៏ចាប់ហ្រ្វាំងបូមមុខដួលខ្លួនឯងបាក់ដៃខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាកPCXសង្ស៏យស្រវឹងស្រាហើយបានបើល្បឿនលឿនក៏ចាប់ហ្រ្វាំងបូមមុខបណ្ដោយអោយ ដួល បាក់ដៃខាងឆ្វេង។ ហេតុការនេះបានកើតឡើង កាលពីម៉ោង ៣និង១៣ភ្លឺ ថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចស្តុបចំការមន  តាមបណ្ដាយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 1GI.4836 ជិៈតាមបណ្ដាយផ្លូវសុធារស ពីលិចទៅកើត លុះមកស្តុបចំការមន ក៏ បានចាប់ហ្វ្រាំងបូមមុខបណ្ដាលអោយដួលរងរបួសបាក់ដៃខាងឆ្វេង ភ្លាមនោះសម្ថតកិច្ចប៉ុស្តិ៍ ទន្លេបាសាក់ដែលល្បាតឃើញ បានជួយហៅសង្រ្គោះ មន្ទីរឯកជន អោយមកដឹកយកអ្នករបួស ទៅព្យាបាល។ ចំណែកម៉ូតូត្រូវបានប៉ូលិស ប៉ុស្តិ៍ទន្លេបាសាក់ យកទៅរក្សាទុកអោយរងចាំ អ្នករងចាំម្ចាស់ មកទទួលយកវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print